ព័ត៌មានទាន់ហេតុការណ៍៖

នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ចុះសួរសុខទុក្ខ​កងទ័ព​នៅ​បន្ទាត់​ព្រំដែន​

ចែករំលែក៖

​ខេត្តព្រះវិហារ​៖ ស្រប​ពេលដែល​អាកាសធាតុ​ចុះ​ត្រជាក់ នៅ​ព្រឹក​ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​កងទ័ព​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន​។​

​នាឱកាស​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម បាន​មានប្រសាសន៍ថា កងទ័ព​នៅ​តំបន់​ព្រំដែន​សុ​ទ្ឋ​តែមាន​អាវ​រងា​ពាក់ ហើយ​ទាំងនេះ​គឺជា​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​។ ឯកឧត្តម​ក៏បាន​ប្រាប់​អំពី​ស្ថានភាព​នយោបាយ​របស់​ក​ម្ពុ​ជានា​ពេលបច្ចុប្បន្ន ដោយ​បញ្ជា​ឲ្យ​កងទ័ព​រក្សា​ជំហរ គោរព​វិន័យ​ឲ្យ​មាំមួន និង​ត្រៀម​ជានិច្ច​ដើម្បី​ស្ដាប់​បទបញ្ជា​របស់​មេបញ្ជាកា​រ​៕​ ហេង សូរិយា


ចែករំលែក៖