ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបញ្ជួនជនសង្ស័យ៨នាក់ទៅតុលាការក្នុងសំណុំរឿង៤ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៨នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសំនុំរឿង បញ្ជូនទៅកាន់សាលាសំបូងរាជធានីភ្នំពេញ លើសំណុំរឿង៤ករណីផ្សេងគ្នា កាលពីព្រឹកថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ ១៩ ខែ ធ្នូ ឆ្នាំ ២០១៧។

សមត្ថកិច្ចជុំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថា កាបញ្ជួនជនសង្ស័យទាំង៨នាក់ខាងលើទៅតុលាកានាព្រឹកនេះ បន្ទាប់ពីឃាត់ខ្លួននាពេលកន្លងមក និងសាកសួរបញ្ចប់នីតិវិរួចរាល់ ទាក់ទង៤ករណី ១/មានរក្សាទុកនូវសារធាតុញៀន ២/ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ៣/រំលោភលើទំនុកចិត្ត និង៤/បើកល្បែងស៊ីសងខុសច្បាប់(កត់កន្ទុយលេខ)។

ជាមួយគ្នានេះ សមត្ថកិច្ចសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទូទៅមេត្តាចូលរួច កិច្ចសហការល្អ ជាសមត្ថកិច្ច និងអាជ្ញាធរដើម្បីកាត់បន្ថយបទល្មើស ដែលកើតមានឡើងនៅតាមមូលដ្ឋាន(ភូមិសង្កាត់សុវត្តិភាព) ជាពិសេសពាក់ព័ន្ធទីតាំងសកម្មភាពក្មេងទំនើង ជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់តែម្តង៕ ដោយ៖ តុង សីហា


ចែករំលែក៖