ខេត្តព្រះវិហារ៖ ស្របពេលដែលអាកាសធាតុចុះត្រជាក់ នៅព្រឹកថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន។
នាឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បានមានប្រសាសន៍ថា កងទ័ពនៅតំបន់ព្រំដែនសុទ្ឋតែមានអាវរងាពាក់ ហើយទាំងនេះគឺជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន។ ឯកឧត្តមក៏បានប្រាប់អំពីស្ថានភាពនយោបាយរបស់កម្ពុជានាពេលបច្ចុប្បន្ន ដោយបញ្ជាឲ្យកងទ័ពរក្សាជំហរ គោរពវិន័យឲ្យមាំមួន និងត្រៀមជានិច្ចដើម្បីស្ដាប់បទបញ្ជារបស់មេបញ្ជាការ៕ ហេង សូរិយា