ព័ត៌មានទាន់ហេតុការណ៍៖

បុរសខ្មែរឥស្លាមរំលោភមីងលើកទី១បានសម្រេចញ៉ាម ដល់លើកទី២ ប្តីមីងតាមទាន់ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍ព្រែកប្រាចាប់ខ្លួន ទៅតាមពក្យបណ្តឹងរបស់ស្ត្រីរងគ្រោះត្រូវជាម្តាយមីងរបស់ជនសង្ស័យ ពាក់ព័ន្ធករណីក្មួយរំលោកមីងបានសម្រេចម្តង ដល់ពេលរំលោភលើកទី២ ប្តីស្ត្រីរងគ្រោះតាមទាន់ ពេលជនសង្ស័យកំពុងធ្វើសកម្មភាពធ្វើឲ្យជនសង្ស័យរត់គេចខ្លួន ២ថ្ងៃក្រោយមក ទើបសមត្ថកិច្ចចាប់ខ្លួនបានបន្ទាប់ពីស្ត្រីរងគ្រោះមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ព្រែកប្រា ។

ករណីចាប់ខ្លួនជនសង្ស័យត្រូវជាក្មួយស្ត្រីរងគ្រោះនេះបានធ្វើឡើងនៅរសៀលថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ជនសង្ស័យឈ្មោះស្លេះ សារី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៧ភ៤ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ រីឯជនរងគ្រោះអាយុ៤៨ឆ្នាំ ជនជាតិខ្មែរឥស្លាម ។

ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍ព្រែកប្រាបានឲ្យដឹងថា កាលខែវិច្ឆិកា ឆ្នាំ ២០១៧ កន្លងទៅ ម៉ោងប្រហែល២១និង៣០នាទី មិនចាំថ្ងៃជនសង្ស័យដែលស្នាក់នៅក្នុងផ្ទះស្ត្រីរងគ្រោះត្រូវជាម្តាយមីង ធ្លាប់ចាប់រំលោភស្ត្រីរងគ្រោះម្តងរួចមកហើយ តែស្ត្រីរងគ្រោះពុំបានមកប្តឹងសមត្ថកិច្ចទេ ព្រោះខ្លាចខ្មាសគេ ណាមួយជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន ។

ក្រោយមកនៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យបានយកដៃស្ទាបប្រដាប់ភេទស្ត្រីរងគ្រោះដើម្បីរំញោចអារម្មណ៍ទើបធ្វើសកម្មភាពរំលោភសេពសន្ធវៈ ។ ពេលកំពុងប្រើដៃស្ទាបប្រដាប់ភេទ ប្តីស្ត្រីរងគ្រោះក៍តាមទាន់ គ្រានោះជនសង្ស័យបានរត់គេចខ្លួន ។ លុះនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ស្ត្រីរងគ្រោះបានមកដាក់ពាក្យប្តឹងនៅនគរបាលប៉ុស្តិ៍ព្រែកប្រា បន្ទាប់ពីទទួលពាក្យបណ្តឹងកម្លាំងនគរបាលប៉ុស្តិ៍បានស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនសង្ស័យត្រូវជាក្មួយរបស់ស្ត្រីរងគ្រោះ ។

ក្រោយចាប់ខ្លួន ជនសង្ស័យត្រូវកម្លាំងនគរបាលប៉ុស្តិ៍បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ សណ្តោស


ចែករំលែក៖