ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានឃាតកដែលសម្លាប់នារីខារាអូខេដឺឃីងនៅខ័ណ្ឌសែនសុខ ថ្ងៃមុនហើយ

ចែករំលែក៖

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ដែលចាក់សម្លាប់នារីអូខេដឺឃីងម្នាក់ ក្នុងបន្ទប់ជួលនៅឯខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីប៉ុន្មានថ្ងៃមុន នៅថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កម្លាំងនគរបាលព្រហ្មទណ្ឌ រួមជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងដូនកែវ បានសហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឃាត់ខ្លួនបានហើយ។

ជនសង្ស័យខាងលើឈ្មោះ ស៊ុយ មេសា ហៅលូ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរលក់អាវជជុះ ស្នាក់នៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដោយជនសង្ស័យខាងលើនេះបានចាក់សម្លាប់នារីរងគ្រោះកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២៣ និង៣០នាទី នៅចំណុចផ្ទះជួលលេខ 102. ផ្លូវបេតុង ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ សេន ស៊ីយ៉ា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ បុគ្គលិក ក្លឹបកំសាន្ត ខេធីវី ដឺឃីង ដែលបានស្នាក់នៅភូមិ សង្កាត់ កើតហេតុខាងលើ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ បានប្រគល់ជូន ទៅអធិការដ្ឋាននគរបាលខ័ណ្ឌសែនសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត ៕ ភ្នំដា


ចែករំលែក៖