ព័ត៌មានទាន់ហេតុការណ៍៖

ការបោះឆ្នោត ២០១៨ នៅកម្ពុជា គឺនឹងប្រព្រឹត្តិទៅតាមថ្ងៃកំណត់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ការបោះឆ្នោត ២០១៨ នៅកម្ពុជា គឺនឹងប្រព្រឹត្តិទៅតាមថ្ងៃកំណត់។

សម្តេចតេជោបញ្ជាក់ថា៖ «ខ្ញុំសូមបញ្ជាក់ជូនជនរួមជាតិទូទាំងប្រទេសជ្រាបថា កាលបរិច្ឆេទនៃការបោះឆ្នោតសាកលឆ្នាំ ២០១៨ (២៩ កក្កដា) គឺនឹងធ្វើឡើងទៅតាមថ្ងៃកំណត់ដោយគ្មានការកែប្រែឡើយ។ ការចូលរួមប្រកួតប្រជែងរបស់ គណបក្សនយោបាយ ទាំងអស់នៅក្នុងការបោះឆ្នោតខាងមុខ គឺជាសិទ្ធិរបស់គណបក្សនីមួយៗ។

ខ្ញុំសូមបញ្ជាក់បន្ថែមផងដែរថា “កម្ពុជា” ជាប្រទេសមានឯករាជ្យ និង អធិបតេយ្យភាព។ ប្រទេសកម្ពុជា មិនមែនជាចំណាប់ខ្មាំងរបស់ប្រទេសណា ឬអ្នកណាទេ។ ជាពិសេសទៀតនោះ គឺខ្ញុំផ្ទាល់ និងរាជរដ្ឋាភិបាលកម្ពុជា ក៏គ្មានអ្វីត្រូវនិយាយជាមួយមនុស្សក្រៅច្បាប់មួយចំនួនទាំងនោះដែរ» ៕


ចែករំលែក៖