ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដស៊េរីថ្មីម៉ាក HILUX REVO បុកម៉ូតូ២គ្រឿងបណ្ដាលឲ្យនារី២នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះចរាចរមួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យ នារី២នាក់ បានរងរបួសធ្ងន់ ត្រូវគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ បន្ទាប់ពីរថយន្តស៊េរីថ្មីមួយគ្រឿងម៉ាក HILUX REVO បានបើកបុកម៉ូតូ២គ្រឿង ដែលកំពុងធ្វើដំណើរតាមផ្លូវ ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខអតីតគណៈកម្មការបុណ្យជាតិ លើផ្លូវព្រះស៊ីសុវត្ថិ ក្នុងភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

តាមប្រពភព័ត៍មានពីមន្រ្តីនគរបាលចរាចរខណ្ឌដូនពេញ បានឲ្យដឹងថា រថយន្ដបង្កម៉ាក HILUX REVO ពាក់ស្លាកលេខ 2AN.3599 បើកបរដោយបុរសម្នាក់រត់គេចខ្លួនបាត់ ។ ចំណែកម៉ូតូជនរងគ្រោះ២គ្រឿង មួយគ្រឿងម៉ាក ZOOMER.X ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1FZ.0861 និងមួយគ្រឿងម៉ូតូម៉ាក ធូដេ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CN.9510 បណ្ដាលឲ្យនារី២នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗផងដែរ ។

ក្រោយកើតហេតុនគរបាលចរាចរណ៍ខណ្ឌដូនពេញចុះមកវាស់វែង រួចយកម៉ូតូ និងរថយន្ដទៅរក្សារទុកនៅការិយាល័យនគរបាលចរាចរជើងគោក ដើម្បីដោះស្រាយតាមក្រោយ ៕ស តា


ចែករំលែក៖