ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខនាំខ្លួនជនសង្ស័យជាឃាតកចាក់សម្លាប់នារីបម្រើខារ៉ាអូខេដឹឃ្វីនទៅធ្វើត្រាបសកម្មភាពសម្លាប់ឡើងវិញ

ចែករំលែក៖

ភ្នំពេញ៖ វេលាម៉ោង៨ព្រឹក ថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំនគរបាល នាំខ្លួនជនសង្ស័យជាឃាតក ចាក់សម្លាប់នារីបម្រើខារ៉ាអូខេដឹឃ្វីនវ័យ១៦ឆ្នាំ ទៅធ្វើត្រាប់ពីសកម្មភាពគេប្រព្រឹត្ត ដែលឋិតផ្ទះជួល បន្ទប់លេខ១០២ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យត្រូវបានចាប់ខ្លួននៅក្រុងដូនកែវ ខេត្តតាកែង បន្ទាបពីសហការគ្នារវាងកម្លាំងនគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ និងនគរបាលខេត្តតាកែវ៕ តុង សីហា


ចែករំលែក៖