ពី១ឆ្នាំទៅ១ឆ្នាំ មានអ្នកកាសែតជា ច្រើននាក់បានស្លាប់ពេលបំពេញការងារ ផ្តល់ព័ត៌មាន និងរូបភាពស្តីពីសង្គ្រាម អំពើហិង្សា អំពើពុករលួយ…ត្រូវបានគេ លួចសម្លាប់ ឬក៏ស្លាប់ពេលទៅយកព័ត៌ មាននៅសមរភូមិក្តៅនៃសង្គ្រាម។
ប៉ុន្តែនៅក្នុងឆ្នាំ២០១៧នេះ អ្នកកាសែត ស្លាប់ថយចុះគួរឲ្យកត់សម្គាល់ គឺជារឿងដ៏ប្រសើរសម្រាប់អ្នកកាសែតទាំងអស់លើ ពិភពលោក។ កាលពីថ្ងៃទី១៩ ខែធ្នូ កន្លង ទៅថ្មីៗនេះ អង្គការអ្នកកាសែតគ្មានព្រំដែនហៅកាត់ថា RSF បានចុះផ្សាយតួលេខអ្នកកាសែតដែលបានពលីជីវិតក្នុងពិភពលោក នៅឆ្នាំ២០១៧នេះ គឺមាន៦៥នាក់ដែលស្លាប់ក្នុងឆ្នាំនេះ។ តួលេខនេះថយ ចុះ១៨ភាគរយ បើប្រៀបនឹងឆ្នាំ២០១៦ ប៉ុន្តែអ្នកកាសែតនៅតែរងការគំរាមកំហែងធ្ងន់ធ្ងរក្នុងអាជីពរបស់ពួកគេ។
យោងតាមអង្គការអ្នកកាសែតគ្មានព្រំដែន RSF បានឲ្យដឹងថា អ្នកកាសែតស្លាប់ក្នុងឆ្នាំ២០១៧នេះ មាន៦៥នាក់ ក្នុងនោះ ៥០នាក់ជាអ្នកកាសែតអាជីព ហើយអ្នក ផ្សេងទៀត ជាអ្នកសរសេរក្នុងវេបសាយ និងជាដៃគូរបស់អ្នកកាសែត។ ក្នុងចំណោម ពួកគេមាន៣៩នាក់ ត្រូវបានគេសម្លាប់ ឬរងការវាយប្រហារដោយចេតនា ហើយ ២៦នាក់ទៀត ស្លាប់ក្នុងពេលបំពេញការ ងារ។
តួលេខអ្នកសារព័ត៌មានរងគ្រោះថយ ចុះ ដោយសារមានយុទ្ធនាការផ្សព្វផ្សាយពីសារសំខាន់ក្នុងការការពារជីវិតអ្នក កាសែត ពិសេសគឺយុទ្ធនាការរៀបចំដោយអង្គការអន្តរជាតិ និងសារព័ត៌មានខ្លួនឯង តែម្តង។ តួលេខជនរងគ្រោះជាអ្នកកាសែត ថយចុះ ក៏ដោយសារប្រទេសដែលរង សង្គ្រាមដូចជាស៊ីរី ឬក៏អុីរ៉ាក់នោះ លែង មានអ្នកកាសែតច្រើនទៀតដែរ។ ឆ្នាំ២០១៧ នេះ ស៊ីរីនៅតែជាប្រទេសដែលអ្នកសារ ព័ត៌មានប្រឈមគ្រោះថ្នាក់ខ្លាំងបំផុត។
ដោយឡែក ក្នុងប្រទេសមានសន្តិភាពដូចជាម៉ិចស៊ិក អ្នកកាសែតក៏នៅតែត្រូវ ប្រឈមការគំរាមអាយុជីវិត ពិសេសអ្នក ដែលសរសេរស៊ើបអង្កេតអំពើពុករលួយ ក្នុងនយោបាយ ឬក៏ឧក្រិដ្ឋកម្មគ្រឿងញៀន ជាដើម។ ពួកគេត្រូវបានគេគំរាម រហូត ដល់ធ្វើឃាតក៏មាន។ អ្នកកាសែតនៅម៉ិចស៊ិកមួយចំនួនបានសម្រេចឈប់ធ្វើការ ងារនេះតទៅទៀត ឬក៏ចាកចេញពីម៉ិចស៊ិក តែម្តង។
ថ្ងៃអង្គារនេះ អង្គការអ្នកកាសែតគ្មានព្រំដែនបានបង្ហាញផងដែរ នូវតួលេខអ្នកកាសែតដែលត្រូវគេឃុំខ្លួន គឺមានដល់ទៅ ៣២៦នាក់។ ចិនមានអ្នកកាសែតជាប់ឃុំច្រើនជាងគេ គឺមាន៥២នាក់។ បន្ទាប់មក មាន៤៣នាក់ជាប់ឃុំ នៅទួរគី ២៤នាក់នៅ ស៊ីរី ២៣នាក់នៅអុីរ៉ង់ ហើយ១៩នាក់ទៀត នៅវៀតណាម។ ក្រៅពីនេះ អ្នកកាសែត ៥៤នាក់ កំពុងត្រូវក្រុមប្រដាប់អាវុធ ឬក៏ ក្រុមភេរវជនរដ្ឋអ៊ិស្លាមចាប់ជាចំណាប់ ខ្មាំង៕ ម៉ែវ សាធី