ភ្នំពេញ៖ កម្លាំងផែនអន្ដោរប្រវេសន៍ នៃស្នងការដ្ធាននគរបាលរាជធានី ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បន្តចុះត្រួតពិនិត្យជនបរទេសដែលចូលមករស់នៅក្នុងប្រទេសកម្ពុជានឹងធ្វើការដោយខុសច្បាប់ ជាក់ស្តែងឃាត់ខ្លួនជនជាតិវៀតណាម៩នាក់ ក្នុងនោះស្រ្តីម្នាក់ ។
ករណីនេះ ដឹកនាំដោយវរសេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌ សែនសុខសង្កាត់ ភ្នំពេញថ្មី ភូមិ បាយ៉ាប មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យជនជនជាតិ វៀតណាមដែលលួចឆ្លងដែននិងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ ថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៤និង ៣០នាទីរសៀល ស្ថិតនៅទីតាំង ភូមិ បាយ៉ាប សង្កាត់ ភ្នំពេញថ្មីខណ្ឌ សែនសុខ ជាលទ្ធផលត្រួតពិនិត្យឃើញមាន ជនជាតិវៀតណាម ចំនួន ០៩នាក់ (ស្រី០នាក់)គ្មានលិខិតឆ្លងដែន ហើយត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕តុង សីហា