ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះ​ខេត្ត​កំពង់​ចាម​ចុះបង្ក្រាបកាប់កម្ទេចោលឧ​បករណ៍ល្មើសនេសាទនៅចំណុចវាលទន្លេ និងវាលកន្ទេល ឃុំគៀនជ្រៃ

ចែករំលែក៖

​ខេត្តកំពង់ចាម​ ៖​ ឧប្បករណ៍​ល្មើសនេសាទ​ជាច្រើន​រួមមាន​ លូស្បៃមុង ចំនួន៣៨មាត់ របាំងប្រវែង៤៥៦ម៉ែត្រ​បង្គោលចំរុះ ចំនួន៦១២ដើម​ ត្រូវបានកម្លាំងចម្រុះខេត្ត​កំពង់​ចាម​បង្ក្រាប​និងចាក់លែងកូនត្រីចំរុះ ចំនួន ១១៤គីឡូក្រាម​ និងសម្ភារៈវត្ថុតាងត្រូវបានកំទេចចោលនៅនឹងកន្លែង ។

ប្រតិបត្តិការ​បង្ក្រាប​ខាងលើធ្វើឡើងនៅរសៀលថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ​២០១៧ ក្រោយទទួលបានពត៌មានអំពីបទល្មើស​នេសាទខុសច្បាប់ នៅវេលាម៉ោង៩ព្រឹក។​ ក្រោមបញ្ជាឧត្តមសេនីយ៍ត្រី ឯម កុសល បានចាត់បញ្ជាលោកអធិការនគរបាលស្រុកកំពង់សៀម ដឹកនាំកំលាំងសហការជាមួយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ដឹកនាំដោយលោក ឯម គឹមសួរ អភិបាលរងស្រុកកំពង់សៀម ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅចំណុចវាលទន្លេ និងវាលកន្ទេល ឃុំគៀនជ្រៃ ។

ក្នុងការចុះបង្ក្រាប​ ជាលទ្ឋផលកម្លាំងបានកាប់ដុតកម្ទេច​ចោល​មាន​ លូស្បៃមុង ចំនួន៣៨មាត់ របាំងប្រវែង៤៥៦​ម៉ែត្រ​បង្គោលចំរុះ ចំនួន៦១២ដើម​ ចាក់លែងកូនត្រីចំរុះ ចំនួន ១១៤គីឡូក្រាម​ ៕​ វណ្ណៈ


ចែករំលែក៖