ខេត្តព្រះសីហនុ៖ កាលពីម៉ោង ១៧និង៤០នាទីល្ងាច ថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ មានករណី មនុស្សលង់ទឹកស្លាប់ក្នុងស្រះទឹកស្ថិតនៅភូមិ មនោរម្យ ឃុំ តានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ជនរងគ្រោះឈ្មោះ ខៀវ វិច្ឆិកា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មករសំណង់មានទីលំនៅ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រហូតមកដល់វេលាម៉ោង ១៤ និង៣០នាទីរសៀល ថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ទើបរកសាកសពឃើញនៅក្នុងកន្លែងកើតហេតុ។
ក្រោយការធ្វើកោសល្យវិច័យរួច សមត្ថកិច្ចអះអាងថាជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន និងបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ឆ្លាម សមុទ្រ