ភ្នំពេញ៖ ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អអភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា បាន ធ្វើការអំពាវនាវជាថ្មីម្តងទៀតសូមឲ្យប្រជាពលរដ្ឋដែលមានទីលំនៅអមសង្ខាងផ្លូវត្រូវចូលរួមជាមួយអាជ្ញាធរខណ្ឌដោយស្ម័គ្រចិត្តក្នុងការរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវឲ្យមានរបៀបរៀបរយ បើមិនអនុវត្តតាមការណែនាំទេនោះគណៈបញ្ជាការឯកភាពខណ្ឌនិងចាត់វិធានការរដ្ឋបាលដើម្បីជាការព្រមានដល់បុគ្គលមួយចំនួនតូចដែលមិនព្រមចូលរួមជាមួយអាជ្ញាធរខណ្ឌ ។
ប្រសាសន៍ណែនាំដើម្បីពង្រឹងការងារសន្តិសុខសណ្តាប់នេះបានថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ដោយមានការចូលរួមពីលោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ , អធិការរងនគរបាលខណ្ឌ , លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ និងចៅសង្កាត់ទាំង៨ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ ។
ថ្លែងនៅក្នុងកិច្ចប្រជុំ អភិបាលនៃគណៈអភិបាលខណ្ឌលោកចេង មុនីរ៉ាបានណែនាំឲ្យកម្លាំងគណៈបញ្ជាការឯកភាពមកពីគ្រប់សមាសភាព ធ្វើយ៉ាងណាត្រូវដាក់កម្លាំងប្រចាំការនៅតំបន់ស្មុគ្រស្មាញ ឲ្យបានជាប្រចាំ ប្រសិនបើកើតមានបាតុភាពមិនប្រក្រតីបង្កភាពអាណាធិបតេយ្យនៅក្នុងមូលដ្ឋានឬនៅលើផ្លូវសាធារណៈត្រូវចាត់ចាត់វិធានការទប់ស្កាត់ឲ្យខាងតែបាន ចំពោះការងារសណ្តាប់ធ្នាប់ត្រូវធ្វើបន្តទៀតគ្រប់ផ្លូវទាំងអស់ តែអ្វីដែលសំខាន់មុននឹងចាត់វិធានការរដ្ឋបាល សូមធ្វើការជូនដំណឹងទៅប្រជាពលរដ្ឋជាមុនសិន បើគាត់មិនអនុវត្តតាមទេនោះយើងនិងប្រើប្រាស់វិធានការរដ្ឋបាល ។ ការងារសន្តិសុខសណ្តាប់ធ្នាប់នេះគឺជាការងាររបស់យើងទាំងអស់គ្នាមិនមែនជាការងារដាច់ដោយឡែករបស់គណៈបញ្ជាការឯកភាពខណ្ឌតែម្នាក់នោះទេ ពោលគឺជាការងារដែលត្រូវរួមគ្នាអនុវត្តជាប្រចាំ ជាពិសេសទាមទាឲ្យមានការចូលរួមពីប្រជាពលរដ្ឋទើបយើងអនុវត្តមានប្រសិទ្ធភាព ។
លោកអភិបាលខណ្ឌ បានបន្តថា ក្រៅពីការពង្រឹងសន្តិសុខនៅមូលដ្ឋាន សូមមន្ត្រីជំនាញនៅតាមការិយាល័យត្រូវយកចិត្តទុបំរើសាវ៉ាសាធារណៈជូនប្រជាពលរដ្ឋ កន្លងមកការធ្វើឯកសារផ្សេងៗគឺមានការយឺតយ៉ាវ និងមានភាពមិនប្រក្រតីផ្សេងៗលើឯកសារ ។ ប៉ុន្តែគិតចាប់ពីពេលនេះតទៅ រាល់ការបម្រើសេវាសាធារណះផ្សេងៗ ពិសេសការធ្វើឯកសារ តាមរយះការិយាល័យច្រកចេញចូលតែមួយ គឺពុំត្រូវឲ្យមានការយឺតយ៉ាវទៀតឡើយ ពោលរដ្ឋបាលខណ្ឌច្បារអំពៅ នឹងកំណត់តែរយះពេល៣ថ្ងៃប៉ុណ្ណោះ ក្នុងការធ្វើឯកសាររួចជាស្រេចជូនបងប្អូន ។ ក្នុងនោះដែរ ប្រសិនបើជាឯកសារងាយៗ ដូចជាសំបុត្រកំណើត និងសៀវភៅស្នាក់នៅជាដើម គឺត្រូវធ្វើជូនបងប្អូនក្នុងរយះពេលមិនដល់២ម៉ោងឡើយ ប៉ុន្តែក្នុងលក្ខខណ្ឌដែលបងប្អូនរវល់មិនអាចរងចាំបាន បងប្អូនអាចទុកលេខទូរស័ព្ទនៅអ្នកដែលទទួលធ្វើសេវាឯកសារជូនបងប្អូនបាន ប្រសិនបើឯកសារនោះធ្វើរួចរាល់នៅពេលណាមួយ អ្នកបម្រើសេវា នឹងទំនាក់ទំនងទៅកាន់ទូរស័ព្ទផ្ទាល់របស់បងប្អូនឲ្យមកទទួលយកឯកសារដែលបានធ្វើរួច ។
ជាមួយគ្នានេះដែរក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខណ្ឌ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានទីលំនៅតាមបណ្តោយផ្លូវជាតិលេខ១ និងផ្លូវជាច្រើនទៀតក្នុងមូលដ្ឋានខណ្ឌ សូមចូលរួមជាមួយអាជ្ញាធរក្នុងការរៀបចំសណ្តាប់ធ្នាប់ បើមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរខណ្ឌទេនោះគណៈបញ្ជាការឯកភាពខណ្ឌនិងមានវិធានការរដ្ឋបាលចំពោះទីតាំងណាដែលដាក់របស់របរលក់ដូរនៅលើចិញ្ចើមផ្លូវ ៕ សណ្តោស