ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានអនុញ្ញាតឲ្យលោក អែដ័រ គីលីគ ចូលជួបសំដែងការគួរសម

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឲ្យ លោក អែដ័រ គីលីគ (Ejder Kilic) នាយកប្រតិបត្តិក្រុមហ៊ុន ZAMAN និងក្រុមការងារបានចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងជូនពរក្នុងឱឆ្នាំថ្មី ឆ្នាំសកល ដែលនឹងឈានចូលមកដល់នៅពេលខាងមុខ នៅទីស្តីការក្រសួង ៕ សិលា


ចែករំលែក៖