ព័ត៌មានទាន់ហេតុការណ៍៖

មានជំងឺរ៉ាំរ៉ៃ គួបផ្សំផឹកស្រាស្រវឹងទៀតតូចចិត្តពេកធ្វើអត្តឃាតចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លោកតាវ័យ៧៤ឆ្នាំម្នាក់បានបញ្ចប់ជីវិតដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់ បន្ទាប់ពីមានជំងឺរបេងប្រចាំកាយយូរមកហើយព្យាបាលមិនេជានិងតែងតែផឹកស្រាជាប្រចាំ ទៀតនោះក៏គិតខ្លីចងកសម្លាប់ខ្លួនតែម្តងទៅ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃអង្គារ ៩កើត ខែ បុស្ស ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ០៦និង៣០នាទី ក្រុមទី១៣ ភូមិកន្ទួត សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង។

សមត្ថកិច្ចជំនាញដែលចុះទៅត្រួតពិនិត្យសពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ តែន ស៊ាន ភេទប្រុស អាយុ ៧៤ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅកន្លែងកើតហេតុខាងលើ មានជំងឺរបេងយូរឆ្នាំមកហើយព្យាបាលមិនជាឡើយ។ គួបផ្សំនឹងពេលនេះ គាត់សេពគ្រឿងស្រវឹងទៀតធ្វើឲ្យគាត់គិតខ្លីធ្វើអត្តឃាតចងកសម្លាប់ខ្លួន ប្រាកដមែន។

ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់ឲ្យគ្រួសារយកទៅធ្វើពិធីបុណ្យសពតាមប្រពៃណីក្នុងគេហដ្ឋាន ៕ សហការី


ចែករំលែក៖