ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសណ្តោងរ៉ឺម៉កបុករថយន្តដឹកស្រូវ ស្លាប់ម្នាក់ធ្លាយពោះវៀន និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកំពត ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តដឹកស្រូវ និងរថយន្តសណ្តោងរ៉ឺម៉ក បើកបុកគ្នាពេញទំហឹងក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យភាគីខាងរថយន្តដឹកស្រូវ បានស្លាប់បាត់បង់ជីវិតម្នាក់ដោយសាកសពធ្លាយពោះវៀនចេញក្រៅគួរឲ្យរន្ធត់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ។

ឧប្បត្តិហេតុនេះកើតឡើងកាលពីរសៀលថ្ងៃថ្ងៃចន្ទ៨កើតខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ទី២៥ ខែធ្នូ ឆ្នាំ២០១៧នៅចំណុចគល់ស្ពានព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

មន្រី្តនគរបាលចរាចរស្រុកទឹកឈូ បានឲ្យដឹងថា ម្ចាស់រថយន្តសណ្តោងរ៉ីម៉កឈ្មោះ ស្រី ចន្ថា ភេទស្រី អាយុ៤៣ឆ្នាំ បើករថយន្តពណ៌លឿង ពាក់ស្លាកលេខ3A-1890 និងម្ចាស់រថយន្តហ៊ីយ៉ាន់ដាយដឹកស្រូវ ឈ្មោះ ណី ចំរើន ភេទប្រុស អាយុ៣៩ឆ្នាំ បើកររថយន្តពណ៌ខៀវ ពាក់ស្លាកលេខ ឆ.៨៧០៦.ភព២(ស្លាប់ដោយធ្លាយពោះវៀន) និងអ្នករួមដំណើរម្នាក់ឈ្មោះត្រេង ចិត្រា ភេទប្រុស អាយុ២៩ឆ្នាំ(របួសធ្ងន់) ស្នាក់នៅភូមិត្រពាំងខ្នា ឃុំភ្នំកុងអង្គជ័យ ខេត្តកំពតត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកខេតកំពត ។

ក្រោយកើតហេតុ សមត្ថកិច្ចបានទៅវាស់វែងនាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់ដោយមិនទាន់សន្និដ្ឋានថាខាងណាខុស ខាងណាត្រូវទេ។ ចំណែកសាកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណ់ត ៕ សហការី


ចែករំលែក៖