ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកកាត់បន្ថយជំនួយ២៨៥លានដុល្លារដល់មូលនិធិអង្គការសហប្រជាជាតិ

ចែករំលែក៖

រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាត់ផ្តាច់ជំនួយ២៨៥ លានដុល្លារអាមេរិក ដល់មូលនិធិអង្គការ សហប្រជាជាតិ សម្រាប់ឆ្នាំ២០១៨- ២០១៩។ គណៈប្រតិភូអាមេរិកប្រចាំ នៅអង្គការសហប្រជាជាតិបានប្រកាសថា ការកាត់បន្ថយជំនួយខាងលើ គឺសមស្របទៅនឹងគោនយោបាយរបស់អាមេរិក ក្នុងការផ្តល់ជំនួយសមស្របទៅលើអង្គការ សហប្រជាជាតិ។

មហាសន្និបាតអង្គការសហប្រជាជាតិបានសម្រេចទៅលើមូលនិធិសម្រាប់ សកម្មភាពដែលមាន៥,៤ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៦ និង២០១៧។ ចំណែកមូលនិធិសម្រាប់រក្សាសន្តិភាព មានទឹក ប្រាក់៧,៨ពាន់លានដុល្លារ។

បច្ចុប្បន្នអាមេរិកបានផ្តល់ប្រាក់រហូត ដល់ទៅ២២ភាគរយ នៃមូលនិធិប្រចាំឆ្នាំ ស្មើនឹង៣,៣ពាន់លានដុល្លារ។ រដ្ឋាភិបាល របស់ប្រធានាធិបតី ដូណាល់ ត្រាំ បានព្យាយាមកាត់បន្ថយការចំណាយរបស់ទីក្រុងវ៉ាស៊ីនតោនទៅលើអង្គការសហប្រជាជាតិ។

អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការ សហប្រជាជាតិ លោកស្រី Nikki Haley បានបញ្ជាក់ថា ការកាត់បន្ថយមូលនិធិ គឺជាជំហានដើរទៅមុខយ៉ាងត្រឹមត្រូវរបស់ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។ អតីតអភិបាលរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូង បាន បញ្ជាក់ថា នឹងស្វែងរកមូលហេតុធ្វើឲ្យអង្គការសហប្រជាជាតិកាន់តែមានប្រសិទ្ធភាពដើម្បីការពារផលប្រយោជន៍ដល់ យើងទាំងអស់គ្នា។

លោកស្រី Nikki Haley បញ្ជាក់ថា «ការខ្វះប្រសិទ្ធភាពទៅលើការចំណាយ របស់អង្គការសហប្រជាជាតិ គឺមនុស្សគ្រប់ រូបបានដឹងច្បាស់។ យើងនឹងមិនអនុញ្ញាតឲ្យការកេងប្រវ័ញ្ចញើសឈាមរបស់ពល រដ្ឋអាមេរិក ដោយផ្តល់ប្រាក់ជំនួយគ្មាន ប្រសិទ្ធភាពនោះទេ។ ការកាត់បន្ថយប្រាក់ចំណាយដល់អង្គការសហប្រជាជាតិជា ប្រវត្តិសាស្ត្រនេះ នឹងជួយឲ្យស្ថាប័នកំពូល មួយនេះ ដំណើរការមានប្រសិទ្ធភាព និង មានការទទួលខុសត្រូវជាងមុន នេះជាការសម្រេចដ៏ត្រឹត្រូវរបស់អាមេរិក»។

អ្នកនយោបាយមកពីគណបក្សសាធារណរដ្ឋអាមេរិក បានអំពាវនាវដល់អង្គការ សហប្រជាជាតិ គាំទ្រឲ្យបានច្រើនជាងនេះដល់គោលនយោបាយរបស់អាមេរិកនៅលើពិភពលោក។ ប៉ុន្តែអង្គការសហ ប្រជាជាតិតែងតែប្រឆាំងអាមេរិកជាបន្ត បន្ទាប់ ក្នុងពេលដែលអាមេរិកជាប្រទេស ចំណាយច្រើនជាងគេដល់អង្គការកំពូល មួយនេះ។ ជាក់ស្តែងតំបន់ហ្ស៊េរុយសាឡឹម ក្រោយលោក ត្រាំ ប្រកាសទទួលស្គាល់ ប្រទេសជាច្រើនរួមទាំងអង្គការសហប្រជាជាតិក៏បានជំទាស់ផងដែរ។

លោក ត្រាំ បានស្នើឲ្យកាត់ជំនួយដល់ប្រទេសដែលគាំទ្រ អង្គការសហប្រជាជាតិ ឲ្យអាមេរិកត្រូវដកសេចក្តីប្រកាសពីតំបន់ហ្ស៊េរុយសាឡឹមមកវិញ។ មហាសន្និបាត អង្គការសហប្រជាជាតិបានអនុម័តដោយមានសំឡេងគាំទ្ររហូតដល់១២៨ ប្រឆាំង តែ៩ប៉ុណ្ណោះ និងសន្លឹកឆ្នោតស៣៥៕ ម៉ែវ សាធី


ចែករំលែក៖