ខេត្តកំពង់ឆ្នាំង៖ ជនសង្សយ័១២នាក់រួមនិងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចនគបាល ស្រុកកំពង់ត្រឡាចសហការគ្នាជាមួយកំលាំងនគបាលបង្ក្រាបក្រឿងញៀន ខេត្តបង្ក្រាបនិងឃាត់ខ្លួនបាន ខណៈដែលគេកុំពង់ធ្វើសកម្មភាព ចែកចាយរក្សាទុកដោយខុសនិងប្រើប្រាស់ខុសច្បាប់ ។
ហេតុការបង្ក្រាបករណីខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៧និង៣០នាទី ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចព្រៃក្រញូងក្នុង ភូមិអន្លង់ត្នោត ឃុំ លង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា នៅមុនពេលឈានដល់ការបង្ក្រាបបានជនសង្ស័យយខាងលើនេះ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋ និងពីទីតាំងរបស់ជនសង្សយ័ខាងលើ ភ្លាមៗនោះសមត្ថកិច្ចបានឡោមពទ្ធ័និងឃាត់ខ្លួនបានជនសង្សយ័ទាំង១២នាក់ រួមនិងវត្ថុតាងម្សៅក្រាមពណ៍ស ភ្លាមៗនោះ សមត្ថកិច្ចបានរាយការជូនលោកស្នងការនគបាល ខេត្ត និងសុំការអនុញ្ញាតពីលោកព្រះរាជអាជ្ញានាំយកមកសាកសួរនៅអធិការនគបាល ស្រុកកំពង់ត្រឡាចដើម្បីសាកសួរ ។
សមត្ថកិច្ចដែលស្ថិតក្នុងការបង្ក្រាបជនសង្សយ័ទាំង១២នាក់ខាងលើនេះមាន
១. ឈ្មោះ ឃឹម វ៉ុន ភេទប្រុស រស់នៅក្នុងភូមិឈូក ឃុំ ធ្លក់វៀន ស្រុកសាមគ្គឺមានជយ័
២ . ឈ្មោះ អេង អែម ភេទប្រុស រស់នៅក្នុងភូមិអន្លុងត្នោត ឃុំ លង្វែក ស្រុកកំពង់ត្រឡាច
៣. ឈ្មោះ ចេងភារុណ ភេទប្រុស រស់នៅក្នុងភូមិសាលាលេខ៥ ឃុំ អូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
៤. ឈ្មោះ ខឹមឃីម ភេទប្រុស រស់នៅក្នុងភូមិអន្លុងត្នោត ឃុំ លង្វែក ស្រុកកំពង់ត្រឡាច
៥ .គឹម សំបូរណ៍ ភេទប្រុស រស់នៅក្នុងភូមិពាមលង្វែក ឃុំ កំពង់លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល
៦. នុតដារិទ្ធ ភេទប្រុស រស់នៅក្នុងភូមិឧុកញ្ញ៉ាប៉ាង ឃុំ លង្វែក ស្រុកំពង់ត្រឡាច
៧. ឈ្មោះ ធន់ជៀន ភេទប្រុស រស់នៅក្នុងភូមិពោធិ ឃុំ សេដ្ឋី ស្រុកសាមគ្គឺមានជយ័
៨. ឈ្មោះ គ្រូច រត្ននា ភេទប្រុស រស់នៅក្នុងភូមិចិនដាំម្លូ ឃុំ វាំងចាស់ ស្រុកឧុដ្តុង ខេត្តកំពង់ស្អឺ
៩. ញឹម ចំរ៉ុង រស់នៅក្នុងភូមិព្រៃលាក់ ឃុំ ពានី ស្រុកកំពង់ត្រឡាច
១០.ឈ្មោះ ប្រាក់ សំណាង ភេទប្រុស រស់នៅក្នុងភូមិពានី ឃុំ សេដ្ឋី ស្រុកសាមគ្គឺមានជយ័
១១ .ឈ្មោះ កែវ ពីសី ភេទប្រុស រស់នៅក្នុងភូមិក្រាំងពន្លៃ ឃុំ វាំងចាស់ ស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ
១២.ឈ្មោះ ញឹម រ៉េន ភេទប្រុស រស់នៅក្នុងភូមិព្រៃលាក់ ឃុំ ពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចដែលស្ថិតក្នុងការបង្ក្រាបករណីខាងលើដដែលបានឲ្យដឹងទៀតថា ក្នុងនោះសមត្ថកិច្ចដកហូតបានថ្នាំញៀន៥កញ្ចប់ធំ១កញ្ចប់និងតូចម៉ូតូ៥គ្រឿងទូរសព្ទ័ដៃ៥គ្រឿងរួមនិងនិងឧបករណ៍សម្ភារះបំរើដល់ការជក់មួយចំនួនផងដែរ ។ ក្រោយការសាកសួរសមត្ថកិច្ចក៍សាងឯកសាមនុស្សនិងវត្ថុតាងបញ្ជូនបន្តទៅស្នងការនគបាលខេត្តចាត់ការបន្តទៅសាលាតំបូង ខេត្តតាមនិតិវិធីផងដែរ ៕ ចន្ថា