ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេចរន្ទអគ្គិសនីបណ្តាលឲ្យទីតាំងលក់ផ្ទះរបួសធ្ងន់ ស្រាល

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសម្នាក់បានរងរបួសធ្ងន់ រីឯស្ត្រីម្នាក់ទៀតរងរបួសស្រាល ខណៈត្រូវអណ្តាតភ្លើងឆាបឆេះក្នុងករណីទុស្សេចរន្ទអគ្គិសនីឆេះទីតាំងលក់ផ្ទះទាំងយប់តែម្តង។

ករណីនេះបានកើតឡើងនៅវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃសុក្រ ១២ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិបាលិលេយ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អាជ្ញាធរមានសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ២គ្រឿងទៅអន្តរាគមន៍ ខណៈភ្លើងឆេះនេះហាក់មានទំហំខ្លាំងឡើងនាពេលភ្លាមៗនេះ៕ វណ្ណា


ចែករំលែក៖