ព័ត៌មានទាន់ហេតុការណ៍៖

លោក កើត សុធា អភិបាលខេត្តប៉ៃលិនពាក់មួកសុវត្ថិភាពជូនដក់ពលរដ្នចំនួន១៣០មួក

ចែករំលែក៖

ខេត្តប៉ៃលិន៖ គណៈកម្មការចុះយុទ្ធនាការស្តីអំពីការអនុវត្តន៍រឹតបន្តឹងការពាក់មួកសុវត្ថិភាព និងការផ្សព្វផ្សាយណែនាំជូនប្រជាពលរដ្ឋ

នៅស្រុកសាលាក្រៅស្ដីអំពីច្បាប់ចរាចរណ៍រួចក៏ចែកមួកសុវត្ថិភាពជូនពួកគាត់ចំនួន១៣០មួក , យុទ្ធនាការនេះធ្វើ ឡើងកាលពីព្រឹកថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥៩ ត្រង់ចំណុចរង្វង់មូលសាលាក្រៅ ស្ថិតក្នុងភូមិអូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកវរះសេនីយ៍ត្រី ជា សីហា នាយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានប្រាប់ឲ្យដឹងថា៖ដោយមានការណែនាំពីលោក កើត សុធាអភិបាលខេត្តនិងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន និងលោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានអោយកម្លាំងនគរបាលជំនាញ សហការជាមួយមន្ត្រី នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បើកយុទ្ធនាការស្តីពីការអនុវត្តរឹតបន្តឹងការពាក់មួកសុវត្ថិភាព និងចងបដាស្តីពីសារសុវត្ថិភាពចរាចរណ៍ នៅតាមផ្លូវនាថ្ងៃនេះ ព្រមទាំងបានណែនាំនិងចែកមួកសុវត្ថិភាព ដល់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់យានជិនៈគ្រប់ប្រភេទ ដែលធ្វើដំណើរលើដងផ្លូវផងដែរ ។

លោកអ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តប៉ៃលិនមានប្រសាសន៍ឲ្យដឹងថា៖ជាការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ចូន បានប្រគល់មួកសុវត្ថិភាព ដល់ខេត្តប៉ៃលិន សម្រាប់ប្រើប្រាស់ក្នុងថ្ងៃយុទ្ធនាការផ្សព្វផ្សាយស្តីពីការអនុវត្តរឹតបន្តឹងការពាក់មួកសុវត្ថិភាព ព្រមទាំងចងបដាស្តីពីសុវត្ថិភាពចរាចរណ៍។

លោកប្រធានបន្តថា៖ក្នុងការផ្សព្វផ្សាយនេះដែរគឺយើងសហការជាមួយសមត្ថកិច្ចចរាចរណ៍ខេត្តក្នុងការពិនិត្យមើលអ្នកបើកបរអត់ពាក់មួកសុវត្ថិភាព ជាមួយគ្នានេះយើងបានឲ្យប្រជាពលរដ្ឋ ដែលល្មើសចរាចរណ៍ ឆ្លើយសំនួរមុននិងចែកមួកឲ្យពួកគាត់ ដែលមានមួកចំនួន១៣០មួកផងដែរ ។

ថ្លែងក្នុងឪកាសនោះដែរ លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងថា៖យុទ្ធ​នាការផ្សព្វផ្សាយនេះ គឺចាប់ផ្តើមតាំងពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ដោយយើងចែកជូនមួកសុវត្ថិភាពចំនួន៥០០មួក និងបន្តធ្វើនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ គឺធ្វើនៅតាមផ្លូវជាតិលេខ៥៩ ក្នុងស្រុកសាលាក្រៅ ហើយនេះជាសារមួយ សម្រាប់បងប្អូនប្រជាពលរដ្ឋ អោយពួកគាត់បានយល់ដឹង និងការពារសុវត្ថិភាពគ្រោះថ្នាក់ចរាចរណ៍។

លោក អភិបាលខេត្ត ក៏អំពាវនាវឲ្យបងប្អួនប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកសាលាក្រៅ,ក៏ដូចទូរទាំងប្រទេស,មេត្តាគិតគូអំពីសុខសុវត្ថិភាពខ្លួនឯងជាចំបងផងព្រោះថាការពាក់មួកសុវត្ថិភាពគឺវាអាចជួយយើងទាំងអស់គ្នា,ហើយយើងត្រូវចេះជួយផ្សព្វផ្សាយគ្នាបន្តដើម្បីសុវត្ថិភាពទាំងគ្នាផងណា។ជាទីបញ្ជប់លោកអភិបាលខេត្តក៍បានពន្យលអំពីលោកប្រធានក៍បានពន្យល់ពីគោលការណ៍សីលធម៌ទាំង ១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមមាន៖

I. ពេលបើកបរមិនត្រូវ៖

០១- មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត

០២- មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត

០៣- មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀនដាច់ខាត

០៤- មិនត្រូវបើកបរស្ថិតក្រោមស្ថានភាពងងុយដេកដាច់ខាត

II. ពេលបើកបរត្រូវ៖

០៥- ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវជាដាច់ខាត

០៦- ត្រូវពាក់មួកសុវត្ថិភាពជានិច្ច

០៧- ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច

០៨- ត្រូវប្រកាន់ស្តាំជានិច្ច

០៩- ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច

១០- ត្រូវតែប្រុងប្រយ័ត្នគ្រប់ៗគ្នា ជានិច្ច ,ពេលធ្វើដំណើរកុំភ្លេចពាក់មួកសុវត្ថិភាព ៕​ ស សារ៉េត


ចែករំលែក៖