ព័ត៌មានទាន់ហេតុការណ៍៖

សុីម៉ាក់ប្រើកណ្តុរហិតមីន​ ហើយអាមេរិកជំនួយថវិកាចំនួនជាង១៧មុឺនដុល្លារអាមេរិកក្នុងការគាំទ្រសកម្មភាពកណ្តុរហិតមីន​

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃ​ ១២កើត​ ខែបុស្ប​ ឆ្នាំរកា​ នព្វស័ក ព.ស​ ២៥៦១ ត្រូវនឹងថ្ងៃសុក្រ ទី២៩​ ខែធ្នូ​ ឆ្នាំ២០១៧​ ​ លោក ហេង រតនា អគ្គនាយកអង្គភាពសុីម៉ាក់ បានចុះហត្ថលេខាជាមួយលោក​ Paul McCarthy ប្រធានអង្គការAPOPO នៅកម្ពុជា​ ដើម្បីទទួលជំនួយថវិកាចំនួនជាង១៧មុឺនដុល្លារអាមេរិកក្នុងការគាំទ្រសកម្មភាពកណ្តុរហិតមីន​ ដែលត្រូវប្រតិបតិ្តការបោសសំអាតគ្រាប់មីនស្ថិតនៅភូមិសាស្ត្រខេត្តសៀមរាប​។​ គំរោងនេះមានរយះពេល១២ខែ​ ចាប់ផ្តើមពីខែមករាឆ្នាំ២០១៨។
លោក ហេង រតនា អគ្គនាយកអង្គភាពសុីម៉ាក់សូមបញ្ជាក់ថា​ អង្គការAPOPO មានមូលដ្ឋាននៅប្រទេសប៊ែលហ្សិក​ ហើយសត្វកណ្តុរ​បានបង្កាត់នៅទីពិសោធន៍នៃប្រទេសតង់សង់ញៀ។​ ការដោះមីនរបស់សត្វកណ្តុរ​គឺគ្រាន់តែឱយសញ្ញាចំនុចសង្សយ័​ មានជាតិផ្ទុះ​ រីឯការដោះមីនពិតប្រាកដតែម្តងគឺអ្នកជំនាញដោះមីនត្រូវប្រើឧបករណ៍រាវមីននិងបោសសំអាតតែម្តង។​ កណ្តុរដោះមីនហិតរកក្លិនជាតិផ្ទុះ​ រីឯឧបករណ៍រាវមីនរកស្រូបជាតិដែក!!​ ជាមួយចំនួនថវិកានេះ​ សុីម៉ាក់រំដោះដីចំការមីនបានចំនួនប្រមាណ៨០ហិចតា។

សូមឆ្លៀតឱកាសឆ្នាំថ្មី​ឆ្នាំសកល២០១៨​ ដែលត្រូវរំកិលខ្លួនចូលមកដល់ប៉ុន្មានថ្ងៃខាងមុខ​ លោក ហេង រតនា អគ្គនាយកអង្គភាពសុីម៉ាក់សូមប្រសិទិ្ធពរជ័យសេរីបវរ​ ជូនចំពោះមន្ត្រីអង្គភាពសុីម៉ាក់គ្រប់លំដាប់ថ្នាក់ទាំងអស់​ សូមជួបប្រទះតែសេចក្តីសុខសុវតិ្ថភាពក្នុងការបំពេញភារកិច្ចជូនជាតិនិងប្រជាជន​ និងសូមទទួលជោគជ័យក្នុងភារកិច្ចថ្មីៗទៀត​ ព្រមទាំងមានសុភមង្គលនិងសុខភាពបរិបូរនៅគ្រប់ក្រុមគ្រួសារ៕ សុខ ខេមរា

 


ចែករំលែក៖