ខេត្តកណ្ដាល៖ នគរបាលស្រុកពញាឮចាប់ខ្លួនស្រ្ដីសង្ស័យម្នាក់ និងដកហូតថ្នាំញៀនចំនួន២កញ្ចប់ ក្រោយពីស្រ្ដីសង្ស័យរូបនេះធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ករណីចាប់ខ្លួនខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១៤និង៣៥នាទី ថ្ងៃសុក្រ ១២ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ស្រ្ដីសង្ស័យមានឈ្មោះ អ៊ុំ ចន្ថា ហៅរី ភេទស្រី អាយុ៣៣ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន២កញ្ចប់តូច , ទូរសព្ទ័ដៃ៣គ្រឿង និងឧបករណ៏សម្រាប់វេចខ្ចប់ប្រើប្រាសសារធាតុញៀនមួយចំនួនផងដែរ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សមត្ថកិច្ចនគរផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានទទួលព័ត៌មាថា ស្រ្ដីសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅចំណុចភូមិ/ឃុំកើតហេតុខាងលើ ភ្លាមនោះក៏បានសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលភ្នំបាត ចុះឆែកឆេរស្រ្ដីសង្ស័យ បានរកឃើញថ្នាំញៀនចំនួន២កញ្ចប់ ឈានដល់ចាប់ខ្លួនរួមទាំងវត្ថុតាងមួយចំនួនដូចបានរៀបរាប់ខាងលើយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនខាងលើនេះគឺជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីស្រ្ដីម្នាក់មិនស្គាល់អត្ដសញ្ញាណ នៅម្តុំផ្សារសូរិយាម៉ល រាជធានីភ្នំពេញ ៕ ស្អាងជ័យ