ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញឃាត់ខ្លួនមនុស្ស៤នាក់ពាក់ព័ន្ធនឹងគ្រឿងញៀននៅស្រុកបរិបូរណ៍

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្រុមជនសង្ស័យចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការ ជាមួយកម្លាំងនគរបាល ស្រុកបរិបូរណ៍ ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពចែកចាយ និង ប្រើប្រាស់គ្រឿងញៀន កាលពីល្ងាចថ្ងៃសុក្រ ១២ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិស្រះកែវ-ឃំុមេលំស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង។

កម្លាំងនគរបាល បានឲ្យដឹងថា ក្រុមជនសង្ស័យដែលធ្វើការឃាត់ខ្លួន១-ឈ្មោះអ៊ុល ចន្ត្រា ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកចែកចាយនៅរស់ភូមិស្រះកែវ-ឃុំមេលំ ស្រុកបរិបូរណ៍។ ២-ឈ្មោះថន រតនៈ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ជាអ្នកប្រើប្រាស់។ ៣-ឈ្មោះព្រំ រ៉ាម៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ(អ្នកប្រើប្រាស់) និង ៤-ឈ្មោះឆែម ព្រំ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិថ្មកែវ-ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ(អ្នកប្រើប្រាស់) ។

ក្នុងពេលប្រតិបត្តិការសមត្ថកិច្ចបានដកហូតថ្នាំញៀនចំនួន៧កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួនផងទៀត។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅពេលធ្វើសកម្មភាព ក្រុមជនសង្ស័យណាត់ជួបគ្នានៅផ្ទះរបស់ផ្ទះឈ្មោះអៀ សឿម នៅភូមិស្រះកែវ ភូមិមេលំ ស្រុកបរិបូរណ៍ ក្នុងពេលធ្វើសកម្មភាព ប្រជាពលរដ្ឋបានឃើញ រាយការណ៍មកសមត្ថកិច្ច ភ្លាមៗនោះសមត្ថកិចច្បានដាក់កម្លាំង ព័ទ្ធចាប់បានក្រុមជនសង្ស័យតែម្តង ។ នៅពេលនេះក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖