ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនយុវជនម្នាក់ពីបទហិង្សាដោយចេតនា

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជាក់ស្តែង ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា កាលពីវេលាម៉ោង៤និង៣០នាទីថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧ ចំណុចផ្លូវបេតុង ក្រុម៧ ភូមិ មិត្តភាព សង្កាត់ ឫស្សីកែវ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ក្រោយពីទទួលបណ្តឹងពីអាណាព្យាបាលជនរងគ្រោះ ។

មន្រ្តីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា យុវជនដៃដល់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ សង វិរះ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះជួល ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅចំនុចភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកឯជនរងគ្រោះឈ្មោះ លឹម ឧត្តមបញ្ញា ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្ស មានទីលំនៅផ្ទះលេខ២១៦ ផ្លូវលំ ក្រុម៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

បច្ចុប្បន្នយុវជនបង្កហេតុ ត្រូវនគរបាលខណ្ឌឫស្សីកែវកំពុងឃាត់ខ្លួនបណ្ដោះអាសន្ន នឹងសាកសួរកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតីវិធី ៕អារុណរះ


ចែករំលែក៖