ភ្នំពេញ៖ នៅព្រឹកនេះ បន្ទាប់ពីបានសំណេះសំណាល ជាមួយក្មួយៗកម្មករ កម្មការនី ចំនួនចំនួន ១៣,៥៤៦នាក់ មកពីរោងចក្រចំនួន១៣ ស្ថិតនៅរោងចក្រតំបន់ផ្សាសាំហាន់ ក្នុង ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ រួចហើយនោះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអញ្ជើញសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដល់ស្ត្រីដែលជាកម្មការនីមានផ្ទៃពោះចំនួន៣២១នាក់ ។
សម្តេចតេជោ ហ៊ុន សែន នឹងបន្តដោះស្រាយបញ្ហាជាច្រើនទៀតជូនក្មួយៗ ហើយការតម្លើងប្រាក់ខែគឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ។
សូមជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់មានសុខភាពល្អ និងសុខសុវត្ថិភាពពេលសម្រាលកូនខាងមុខនេះ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ