ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកចុងប្រើល្បិចបញ្ឆោតឌុបកូនស្រីចុងទៅខាងក្រៅរំលោភបានសម្រេចត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់បានប្រើមធ្យោបាយបោកបញ្ឆោតកូនស្រីចុងរបស់ខ្លួន ឌុបយកទៅខាងក្រៅរួចធ្វើសកម្មភាពរំលោភរហូតបានសម្រេច ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ ។

ករណីរំលោភសេពសន្ថវៈខាងលើនេះបានកើតឡើង៣១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ស្ថិតក្នុងភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យជាឪពុកចុងឈ្មោះ វ៉េង ពីវ ហៅ ទ្រី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ រីឯនារីរងគ្រោះត្រូវជាកូនចុងឈ្មោះ វ.ណ អាយុ១៣ឆ្នាំ ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិតាកែវ២ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប្រភពដដែលបន្តថា អស់រយះពេលជាយូរមកហើយ ដែលម្ដាយក្មេងស្រីរងគ្រោះបានលែងលះគ្នាជាមួយប្តីដើម រួចស្រ្តីជាម្ដាយរបស់ក្មេងស្រីរងគ្រោះបានយកប្តីមួយទៀតឈ្មោះ វ៉េង ពីង (ជាជនសង្ស័យ) ។ ក្រោយពីស្ត្រីជាម្ដាយបានយកប្តីមួយទៀតហើយ ក៏នាំគ្រួសារមកស្នាក់នៅផ្ទះជួល ស្ថិតក្នុងក្រុមហ៊ុន7NG ដើម្បីប្រកបរបរលក់ដូរនៅភូមិ/ឃុំកើតហេតុខាងលើ រួមទាំងក្មេងស្រីរងគ្រោះផងដែរ ។ លុះរស់នៅជាមួយគ្នា ជនសង្ស័យឈ្មោះ វ៉េង ពីវ ដែលជាឪពុកចុងតែងតែបៀតបៀនទៅលើក្មេងស្រីរងគ្រោះឈ្មោះ វ.ណ ជាកូនចុងដូចជា អោបថើប និងច្របាច់សុដន តែជនរងគ្រោះមិនដែលនិយាយរឿងហេតុប្រាប់ម្តាយទេ ព្រោះខ្លាចម្តាយពិបាកចិត្ត ។

លុះរហូតមកដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ២០ ក្មេងស្រីរងគ្រោះ និងមិត្តភ័ក្ភ បាននាំគ្នាចេញពីផ្ទះជួលទៅមើលល្ខោនបាសាក់នៅជិតផ្ទះក្នុងក្រុមហ៊ុន7NG ។ រហូតដល់ម៉ោង២រំលងអាធ្រាត ឈានចូលថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះត្រឡប់ពីមើលល្ខោនវិញឡើងទៅដេកលើឡៅតឿក្នុងផ្ទះខ្លួន ចំណែកជនសង្ស័យឈ្មោះ វ៉េង ពីវ បានដេកជាមួយប្រពន្ធនៅលើគ្រែក្នុងផ្ទះជួលជាមួយគ្នាដែរ ។ មកដល់វេលាម៉ោង ៥ព្រឹក ជនសង្ស័យឈ្មោះ វ៉េង ពីវ បានក្រោកពីដេកលបឡើទៅលើឡៅតឿកន្លែងក្មេងស្រីរងគ្រោះ ដេកតែម្នាក់ឯង រួចក៏បានអោបថើបជនរងគ្រោះ ដែលកំពុងតែដេកលង់លក់ ភ្លាមនោះជនរងគ្រោះ បានភ្ញាក់ដឹងខ្លួនហើយនិយាយថា ធ្វើអីអញ្ចឹង ភ្លាមនោះឈ្មោះ វ៉េង ពីវ និយាយថា ក្រោកឡើងទៅជួយដាក់សាច់ជ្រូកឲ្យម៉ូយ ។ ចំណែកស្រ្តីជាម្ដាយជនរងគ្រោះ បានក្រោកទៅលក់សាច់ជ្រូកនៅឯផ្សារវិហារសួគ៌បាត់ហើយ ។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីបានចូលក្នុងបន្ទប់របស់កូនស្រីចុងរួចហើយ បន្ទាប់ជនសង្ស័យឈ្មោះ វ៉េង ពីវ បានឌុបក្មេងស្រីរងគ្រោះ ចេញពីផ្ទះជួលដោយបោកបញ្ឆោតថា ទៅដាក់សាច់ជ្រូកឲ្យម៉ូយ តែបែជាឌុបជនរងគ្រោះទៅក្រោយរោងចក្រទី៨ ដែលជាកន្លែងស្ងាត់ រួចបានឈប់ម៉ូតូហើយនិយាយថា គេឲ្យមកយកជ្រូកងាប់នៅកន្លែងនឹង ដោយមានការងឿងឆ្ងល់ជនរងគ្រោះ បាននិយាយថា ជ្រូកងាប់អីនៅកន្លែងស្ងាត់ចឹង​​ ភ្លាមនោះជនរងគ្រោះបាន ចុះពីលើម៉ូតូរត់បម្រុងមកផ្ទះវិញ តែត្រូវឈ្មោះ វ៉េង ពីវ ជិះម៉ូតូដេញតាមហើយចុះពីលើម៉ូតូស្ទុះទៅចាប់ជនរងគ្រោះជាប់ រួចខ្ទប់មាត់អូសចូលវាលស្មៅ ចាប់ប្រស្រាតខោជនរងគ្រោះ ហើយធ្វើសកម្មភាពរំលោភសេពសន្ថវៈបានសម្រេច ។ លុះថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៦:០០នាទី ជនរងគ្រោះ បានប្រាប់បងជីដូនមួយ​ បន្ទាប់មកបាននាំដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួន ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ វ៉េង ពីវ បញ្ជូនមកអធិការដ្នាននគរបាលស្រុកបន្តអនុវត្តតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖