ខ្សែប្រយុទ្ធ Neymar របស់ក្លិបParis Saint-Germain បានឈ្នះពានរង្វាន់ជាកីឡាករ ប្រេស៊ីលលេងល្អជាងគបំផុតនៅក្នុងតំបន់អឺរ៉ុប(Samba d’Or) ក្នុងឆ្នាំ២០១៧។
ពានរង្វាន់នេះធ្វើឡើងដោយការបោះឆ្នោតពីសំណាក់ អ្នកគាំទ្រ អ្នកសារព័ត៌មាន និងអតីតកីឡាករបាល់ទាត់មួយចំនួន។ ហើយនេះគឺជាលើកទី៣ហើយ ដែលខ្សែប្រយុទ្ធមានតម្លៃខ្លួនខ្ពស់ជាងគេលើលោក Neymar ឈ្នះពានរង្វាន់ Samba d’Or ដោយគាត់ធ្លាប់បានឈ្នះកាលពីឆ្នាំ២០០៤និង២០០៥ពេលលេងឲ្យក្រុមBarcelonaផងដែរ។
ចំណែកខ្សែបម្រើ Philippe Coutinho របស់ក្រុមហង្ស ក្រហមLiverpoolដែលធ្លាប់ឈ្នះពានរង្វាន់នេះក្នុងឆ្នាំ២០១៦ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងឆ្នាំ២០១៧។
កីឡាករ Neymar រកបាន១៧គ្រាប់ក្នុងចំណោម២០ប្រកួតឲ្យក្លិប Paris Saint-Germain ហើយបន្ទាប់ពីផ្ទេរមកពីក្រុមBarcelonaក្នុងតម្លៃខ្លួនកំណត់ត្រាពិភពលោក២២២លានអឺរ៉ូកាលពីខែសីហា។ គាត់នឹងទៅទទួលពានរង្វាន់ Samba d’Or នៅខែកុម្ភៈខាងមុខ ៕ ដេវីត