ព័ត៌មានទាន់ហេតុការណ៍៖

ខឹងទូរស័ព្ទទៅបងថ្លៃមិនលើក ជិះម៉ូតូមកដល់កន្លែងបោក តុកៅអី និងយកដុំថ្មគប់បងថ្លៃបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះទៅឃាត់បុរសម្នាក់ស្រវឹងស្រាជោកជាំ ហៅឡូឡានិងបោក តុ កៅអី ខូចខាតខ្ទេចនិងបានយកដុំថ្មគប់បងថ្លៃរបស់ខ្លួនបណ្ដាលឲ្យរងរបួសដៃ ​កាលពី​វេលា​ម៉ោង​០៣​ទៀប​ភ្លឺ ថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​នៅ​ចំណុច​ផ្សារ​មុខរា​ត្រី ​ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

បុរស​រង​គ្រោះ​ឈ្មោះ ម៉ា​ប មាន អាយុ​៣៦​ឆ្នាំ មុខរបរលក់ដូរ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

យោងតាមសម្តីបុរសរងគ្រោះ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់កំពុងលក់ដូរជាមួយប្រពន្ធសុខៗ ស្រាប់តែនៅម៉ោងកើតហេតុប្អូនថ្លៃរបស់គាត់មិនដឹងជិះម៉ូតូមកពីណា ទាំងស្រវឹងស្រាជោកជាំមកដល់មិនដឹងមានរឿងអ្វី បានយកកៅអី និង​តុ​ បោកទាំងកំរោលបណ្ដាលឲ្យរងការខូចខាត មិនតែ ប៉ុន្តែថែមទាំងយក​ដុំ​ថ្ម​​គប់​ទៅ​លើ​គាត់ បណ្តាល​ឲ្យ​​ត្រូវ​ចំ​ដៃ​ឆ្វេង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច​មូលដ្ឋាន​ជួយ​មក​អន្តរាគមន៍​ ដោយឃាត់ប្អូនថ្លៃមិនឲ្យស្រែកឡូឡា និងបង្ករឿងទៀត ។

បន្ទាប់ពីសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ភ្លាមនោះ ប្អូនថ្លៃ(ដែលជាជនបង្កហេតុ)​ បានរៀបរាប់ទាំងស្រវឹង​ថា រូបគេខឹងបងស្រីរបស់ខ្លួន ដោយទូរស័ព្ទ​មកជាច្រើនដងច្រើនសារតែមិនលើក ដោយសារចង់​ប្រាប់​ថា ម្តាយ​គាត់ឈឺ ហើយក៏ជិះម៉ូតូមកដល់ទីតាំងបងស្រី និងបងថ្លៃលក់តែម្តង ហើយដោយកំហឹងខឹងទូរស័ព្ទអត់លើក ទើបបង្កហិង្សាតែម្តង ។

ក្រោយ​ពេល​កើតហេតុសមត្ថកិច្ចមូលដ្ឋាន ​ចុះ​មក​អន្តរាគមន៍និង​សួរនាំ​​ទើប​ដឹង​ថា ករណីនេះជារឿងឈ្លោះគ្នា​ បងថ្លៃនិង​ប្អូន ក៏​សម្របសម្រួល​គ្នាឲ្យត្រឡប់ទៅផ្ទះវិញ ។ ចំណែកបុរស​រង​គ្រោះ​ក៏បាន​ទៅ​ព្យាបាល​របួសខ្លួនឯងផងដែរ ៕ ស រស្មី


ចែករំលែក៖