ខេត្តកំពង់ចាម ៖ ជនសង្ស័យ៩នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយអាវុធហត្ថស្រុកស្ទឹងត្រង់ឃាត់ខ្លួន ក្រោយពីពិនិត្យនិងរកឃើញថា ពួកគេ ជាប់ពាក់ព័ន្ធការរក្សាទុក និងចែកចាយថ្នាំញៀន ដើម្បីចាត់ការតាមច្បាប់ ។
ការបង្រ្កាប និងឃាត់ខ្លួនសង្ស័យខាងលើ ក្រោមកិច្ចសហការរវាងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាកម្លាំងកងរាជអាវុធហត្ថស្រុកស្ទឹងត្រង់ ធ្វើឡើងកាលពីនៅវេលាម៉ោង៤និង៣០នាទី ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិជ្រៃហាយ ឃុំ ដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាមបានឲ្យដឹងថា ជនសង្ស័យទាំង៩នាក់ដែលត្រូវឃាត់ ខ្លួនមាន ៖
១-ឈ្មោះ ហេង ចំរើន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលី ខេត្តកំពង់ចាម។
២-ឈ្មោះ ចាន់ វ៉ា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងឆូក ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
៣-ឈ្មោះ ផាន ម៉េងលី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសន្ទីច ឃុំដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
៤-ឈ្មោះ ហួត គីមហុង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសន្ទីច ឃុំដងក្តា ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម។
៥-ឈ្មោះ ឆន ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសន្ទីច ឃុំដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
៦-ឈ្មោះ ប៊ូ ណាហុង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសន្ទីច ឃុំដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
៧-ឈ្មោះ សឹង អឿន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសន្ទីច ឃុំដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
៨-ឈ្មោះ តយ រំ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មំ ខេត្តត្បូងឃ្មុំ។
៩-ឈ្មោះ ស្រេង សុខណេង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិជៀក ឃុំថ្មពេជ្រ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
មន្ត្រីអាវុធហត្ថបានឲ្យដឹងទៀតថា ក្រោយការឃាត់ខ្លួនកម្លាំងបានចាប់យកវត្ថុតាង ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន ចំនួន៥កញ្ចប់ធំ ទម្ងន់៦៧.៤៤ក្រាម ទូរស័ព្ទដៃចំនួន ២គឿង និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នទាំងជនសង្ស័យ និងវត្ថុតាងខាងលើកម្លាំងជំនាញបន្តចាត់ការតាមនីតិវិធី ៕ វណ្ណៈ