ព័ត៌មានទាន់ហេតុការណ៍៖

ពន្ធគយរដ្ឋករក្រុងប៉ោយប៉ែតក្នុងឆ្នាំ២០១៧មានចំនួន១៥,៦៣៦,៦១១,២០០រៀល បើប្រៀបធៀបឆ្នាំ២០១៦លើសពីរដង

ចែករំលែក៖

ប៉ោយប៉ែត៖ កំណើនពន្ធរដ្ឋ នៅគយ និងរដ្ឋាករប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានការកើនឡើងនៅក្នុងឆ្នាំ២០១៧នេះ ដោយសារតែមានការខិតខំប្រឹងប្រែងពីកម្លាំងជម្នាញគយ និងរដ្ឋនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បើទោះមានការជូបឧប្បសគ្គក្នុងការរកចំណូល ពន្ធរដ្ឋក៏ដោយនេះ ។ បើតាមការមានប្រសាសន៏របស់លោកកែវ វីរះ អនុប្រធានការិយាល័យទទួលបន្ទុកទីលានត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ។

លោកបន្ថែមថាៈ នៅក្នុងខែធ្នូ ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ នៅក្នុងការិយាល័យគយ និងរដ្ឋាករប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប្រមូលពន្ធសរុបបាន៩៤,៣៣៦,៩២២.២០០រៀលសម្រេចបាន១២៣ភាគរយក្នុងនោះផែនការរបស់អគ្គនាយកដ្ឋានគយបានកំណត់មានចំនួន៧៨៧,៨០០,០០០,០០០រៀលចំណែកពន្ធប្រមូលសរុបប្រចាំឆ្នាំ២០១៧នេះបាន៩០៤,៣៩១,៩៤៩,០០០រៀលលើសផែនការ១១៤,៧៩ភាគរយ ។ ចំណែកនៅក្នុងទីលានត្រួតពិនិត្យទំនិញផ្នែករទេះតូចមួយ ដែលមានស្នាក់ការនៅក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតវិញ កម្លាំងគយ និងរដ្ឋករក៏បានយកចិតទុកដាក់ប្រមូលពន្ធចំណូលពន្ធរដ្ឋនៅក្នុងឆ្នាំ២០១៧នេះ បានចំនួន១៥,៦៣៦,៦១១,២០០រៀលដែរ មានការលើសពីរដង បើប្រៀបធៀបក្នុងឆ្នាំ២០១៦កន្លងទៅ មានចំនួន៨,៥២៥,៤៩២,៣៦០រៀល។

លោកបញ្ជាក់បន្ថែមថាៈ ការប្រមូលពន្ធរដ្ឋពីកម្មករអូសរទេះនៅទីលានរបស់កម្លាំងគយ និងរដ្ឋាករ មានការលំបាក់ខ្លាំងព្រោះថា ក្រុមកម្មករ ដែលប្រើប្រាស់ដោយកម្លាំងពលកម្មអូសរទេះនេះ គឺពួកគាត់មិនទាន់មានការយល់ដឹងច្បាស់ ក្នុងការបង់ពន្ធរដ្ឋ ម្យ៉ាងមានកម្មករខ្លះ ពេលកម្លាំងលោកធ្វើការឆែកឆេរ ដើម្បីរកមុខទំនិញ ឬកំណត់មុខទំនិញងាយស្រួលក្នុងការបង់ពន្ធ ក្រុមកម្មករមានការប្រមាថទៅលើកម្លាំងត្រួតពិនិត្យទំនិញ បើទោះជាមានការលំបាក់យ៉ាងណាក៏ដោយកម្លាំងគយ និងរដ្ឋករប្រចាំច្រកទ្វារព្រំដែនអន្តជាតិអត់ធ្មត់ព្យាយាមនិយាយពន្យល់ដល់ពួកគាត់ឲ្យយល់បញ្ហាកាតព្វកិច្ចតម្រូវវបង់ពន្ធរដ្ឋ៕ វណ្ណា


ចែករំលែក៖