ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ៤ ខែកមរា ឆ្នាំ២០១៨ វេលាម៉ោង ២១និង០០នាទី កម្លាំងបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ស្ដីពីករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យ ១.ឈ្មោះ ឈន ភឿក ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះគ្មានលេខ ភូមិអំពិលក្ដាម ឃុំវាលពន់ ស្រុកថ្កង ខេត្តកំពង់ស្ពឺ។ ២.ឈ្មោះ លី ហូវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះគ្មានលេខ ភូមិអំពិលក្ដាម ឃុំវាលពន់ ស្រុកថ្កង ខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះ សមត្ថកិច្ចចាប់យកសម្ភារពីជនសង្ស័យ៖ ក្រាមសថ្លាមានតំរុយគ្រឿងចំនួន០៩កញ្ចប់ថង់តូច, ស្កុតពណ៌ខ្មៅសំរាប់រុំគ្រឿងញៀនចំនួន២, ម៉ូតូម៉ាកហុងដាSL សេ២៣០ ពណ៌ទឹកប្រាក់បិទខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1R.8585 ចំនួន០១គ្រឿង។

ប៉ូលិសបញ្ជាក់ថា នៅថ្ងៃទី ០៤ ខែកមរា ឆ្នាំ២០១៨ វេលាម៉ោង ២១និង០០នាទី កម្លាំងបញ្ជាការឯកភាពខណ្ឌព្រែកព្នៅដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀននៅចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាកដូចខាងលើ ដោយមានការសង្ស័យ កម្លាំងយើងក៏បានហៅឲ្យឈប់ត្រួតពិនិត្យឆែកឆេររកឃើញក្រាមសថ្លាមានតម្រុយគ្រឿងញៀមចំនួន៩កញ្ចប់ថង់ តូច ដែលជនសង្ស័យឈ្មោះ ឈន ភឿក រុំស្កុតបិទជាប់នៅក្នុងកុងទ័រម៉ូតូ ភ្លាមកម្លាំងក៏បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ រួមនឹងវត្ថុតាងយកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ ចាន់ធឿន


ចែករំលែក៖