ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងរបស់ភ្ញៀវទៅហូបការក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ត្រូវចោរកាច់សោបម្រុងលួចតែមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត២គ្រឿងជារបស់ភ្ញៀវជិះមកចូលរួមពិធីមង្គលការ បងប្អូនក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ត្រូវបានជនសង្ស័យមយយក្រុមធ្វើសកម្មភាពកាច់សោ បម្រុងលួចតែមិនបានសម្រេច បង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃសុក្រ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ នៅក្រោយអគារ(H) ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។

តាមការៀបរាប់ពីបុរសឈ្មោះឆេង សារ៉ន ស្នាក់នៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវជាម្ចាស់រថយន្តបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-1339 បានឲ្យដឹងថា មុនកើតហេតុរូបគាត់និងក្រុមគ្រួសារបានជិះរថយន្តចេញពីផ្ទះ ដើម្បីមកចូលរួមមង្គលការបងប្អូននៅចំណុចកើតហេតុខាងលើ។ លុះមកដល់ម៉ោងប្រមាណជាង៩និង៣០នាទីយប់ គាត់បានចេញពីពិធីមង្គលការបម្រុងបើករថយន្តចេញទៅផ្ទះ ស្រាប់តែរូបគាត់យកសោ.មកចាក់ តែចាក់មិនចូល។ ពេលនោះ ដោយមានការសង្ស័យរូបគាត់បានពិនិត្យមើលឃើញរថយន្តរបស់គាត់បែកគ្រាប់សោខ្ទេចបាត់ទៅហើយក៏មានការភ្ញាក់ផ្អើលតែម្តង។ បន្ទាប់មក ស្រាប់តែមានបុរសម្នាក់ទៀត បានចេញពីមង្គលការដូចគ្នា ដើរទៅតម្រង់រថយន្តរបស់គាត់មួយគ្រឿងទៀតម៉ាកតូយ៉ូតាបាឡែនដូចគ្នា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-7957 ក៏មើលទ្វាររថយន្តនោះឃើញមានបែកគ្រាប់សោ ដូចគ្នា ដោយត្រូវបានចោរធ្វើសកម្មភាពកាច់សោ បម្រុងនឹងលួចរថយន្តទាំងពីរគ្រឿង តែមិនបានសម្រេចនោះទេ។

ករណីនេះ បង្កឲ្យមានកាភ្ញាក់ផ្អើលដល់ភ្ញៀវពេញមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ និងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុពិនិត្យមើលឃើញជាក់ស្តែង បានត្រឹមនាំគ្នាហួសចិត្តប៉ុណ្ណោះ ៕ ប្រាថ្នា


ចែករំលែក៖