ភ្នំពេញ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅចំណុចនៅក្នុង អ័រគីដេ ម៉ាស្សា.ស្ទឹម សូណា ផ្ទះល៣ខ៨៤ ផ្លូវលេខ២០៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ បុរសអនិកជនខ្មែរម្នាក់បានស្លាប់ ។
សពជនរងគ្រោះឈ្មោះ លីន នួន អាយុ៧១ឆ្នាំ ស្រុកសៀមរាប ខេត្តសៀម រាប ។
នារីម៉ាស្សាបានឲ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុជនរងគ្រោះបានចូលមក អ័រគីដេ ម៉ាស្សា.ស្ទឹម សូណា ខាងលើហើយក៏បានស្ទឹមរួចហើយបានឡើងទៅម៉ាស្សា ស្រាប់តែជនរងគ្រោះ ដេកមិនក្រោកសោះ ពេលនោះរូបគាត់(នារីម៉ាស្សា)បានស្ទុះទៅមើលហើយបានហៅជនរងគ្រោះអោយក្រោក តែនៅតែមិនក្រោកទេ ដោយមានការសង្ស័យ រូបគាត់ក៏បានទៅហៅម្ចាស់ផ្ទះ ភ្លាមៗនោះម្ចាស់ផ្ទះហើយបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផងដែរ តែវបានស្លាប់ទៅហើយ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ និងធ្វើកោសល្យវិច័យដឹងថា បណ្តាលមកពីខ្យល់គរ ។
បន្ទាន់មកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ៕ ស រស្មី