ព័ត៌មានទាន់ហេតុការណ៍៖

បុរសអនិកជនខ្មែរម្នាក់បានស្លាប់នៅក្នុង អ័រគីដេ ម៉ាស្សា.ស្ទឹម សូណា

ចែករំលែក៖

ភ្នំពេញ៖​ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅចំណុចនៅក្នុង អ័រគីដេ ម៉ាស្សា.ស្ទឹម សូណា ផ្ទះល៣ខ៨៤ ផ្លូវលេខ២០៥ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ បុរសអនិកជនខ្មែរម្នាក់បានស្លាប់ ។

សពជនរងគ្រោះឈ្មោះ លីន នួន អាយុ៧១ឆ្នាំ ស្រុកសៀមរាប ខេត្តសៀម រាប ។

នារីម៉ាស្សាបានឲ្យសមត្ថកិច្ចដឹងថា មុន​ពេល​កើតហេតុជនរងគ្រោះបានចូលមក អ័រគីដេ ម៉ាស្សា.ស្ទឹម សូណា ខាងលើហើយក៏បានស្ទឹមរួចហើយបានឡើងទៅម៉ាស្សា ស្រាប់តែជនរងគ្រោះ ដេកមិនក្រោកសោះ ពេលនោះរូបគាត់(នារីម៉ាស្សា)បានស្ទុះទៅមើលហើយបានហៅជនរងគ្រោះអោយក្រោក តែនៅតែមិនក្រោកទេ ដោយមានការសង្ស័យ រូបគាត់ក៏បានទៅហៅ​​ម្ចាស់ផ្ទះ​ ភ្លាមៗនោះម្ចាស់ផ្ទះហើយបញ្ជូនទៅមន្ទីរពេទ្យមិត្តភាព​ខ្មែរ-​សូ​វៀត ផងដែរ តែវបានស្លាប់ទៅហើយ រួចក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​ និងធ្វើ​កោសល្យវិច័យ​ដឹង​​ថា បណ្តាល​មក​ពី​​ខ្យល់គរ ។

​បន្ទាន់មកសព​ជនរងគ្រោះ ត្រូវ​បាន​សមត្ថកិច្ច​​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្តស្ទឹងមានជ័យ ៕ ស រស្មី


ចែករំលែក៖