ខេត្តព្រះសីហនុ៖ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានរៀបចំធ្វើអង្គសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០១៨ ដែលអង្គសន្និបាតត្រូវប្រព្រឹត្តទៅរយ:ពេលមួយថ្ងៃពេញ ក្រោមអធិបតីភាពលោក ប៉ែន សុផល រដ្ឋលេខាធិការតំណាងដ៍ខ្ពង់ខ្ពស់ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ។
អញ្ជើញចូលរួមជាកិត្តិយសនៅក្នុងឱកាសខាងលើ មានលោកស៊្រុន ស៊្រន់ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធាន អនុប្រធាន មន្ទីររៀបចំដែន ដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុព្រមទាំងមន្ត្រីថ្នាក់ការិយាល័យផ្នែកនិងមន្ត្រីក្រោមឱវាទបានរៀបចំបើកសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០១៨ ដើម្បីប្រជុំត្រួតពិនិត្យនិងវាយតម្លៃបូកសរុបលទ្ធផលការងារនិងលើកទិសដៅសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០១៨។
លោកនួនប៉ុកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុមានប្រសាសន៍អំពីលទ្ធផលការងារដែលមន្ត្រីគ្រប់ផ្នែកគ្រប់ថ្នាក់ក្រោមឱវាទប្រតិបត្តិការរបស់មន្ត្រីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរីយោដី ខេត្តព្រះសីហនុ រយៈពេលមួយឆ្នាំពេញកន្លងទៅដោយមានកិច្ចសហប្រតិបត្តិការជាមួយនឹងមន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា តាមគោលការណ៍ណែនចង្អុលបង្ហាញពីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងពីគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើអោយមន្ត្រីគ្រប់ផ្នែកគ្រប់ថ្នាក់អនុវត្តការងារកន្លងមកគួជាទីមោទនៈ។
លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុបានចោទប្រសើរចំពោះបេសកកម្មរបស់មន្ត្រីរាជការក្រោមឱវាទគ្រប់ផ្នែកគ្រប់ថ្នាក់ដែលបានខិតខំបំពេញភារកិច្ចកន្លងមក ក្នុងវិស័យដីធ្លីបានអនុវត្តបម្រើការងារជូនប្រជាពលរដ្ឋទាំងការងារសំណង់និងការងារសុរិយោដី។
លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃទាំងឡាយដែលមន្ត្រីគ្រប់ផ្នែកបានអនុវត្តបម្រើការងារ ជូនប្រជាពលរដ្ឋទាំងការងារសំណង់និងការងារសុរិយោដីពិសេសបំផុតនោះ គឺការងារផ្ដល់ប័ណ្ណសំគាល់ម្ចាស់អចលនវត្ថុតាមលក្ខណៈប្រព័ន្ធ ដែលជាគោលនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការគ្រប់គ្រងប្រើប្រាស់ដីធ្លីដើម្បីការអភិវឌ្ឍន៍សង្គមជាតិ និងកាត់បន្ថយជម្លោះដដីធ្លីដែលធ្លាប់កើតមានកន្លងមក។
គណៈអធិបតីក៏បានកំណត់គោលដៅមួយចំនួនឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់នៃមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តព្រះសីហនុយកចិត្តទុកដាក់អនុវត្តវិធានការនានាតាមទិសដៅឆ្នាំ២០១៧ ដើម្បីឲ្យការងារគ្រប់គ្រងផ្នែកសំណង់និងការងារគ្រប់គ្រងដីធ្លីប្រព្រឹត្តិទៅស្របតាមគតិច្បាប់៕ ឆ្លាម សមុទ្រ