ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដើរឆ្លងថ្នល់ត្រូវរថយន្តបុកស្លាប់នៅកំពង់សិលា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មន្រ្តីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅវេលាម៉ោងប្រមាណ ១៩និង៥០នាទីថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ មានរថយន្តមួយគ្រឿង បានបុកមនុស្សស្លាប់ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១២៧-១២៨ ស្ថិតនៅភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ រថយន្តម៉ាក HIGHLANDER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AH-7037 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ បានបុកបុរសម្នាក់ ដែលដើរឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

ជនរងគ្រោះឈ្មោះ រ៉ង លី ភេទប្រុស អាយុ៦២ឆ្នាំ មានទីលំនៅ ក្នុងភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា ។

បន្ទាប់ពីបុកមនុស្សហើយ អ្នកបើកបរ បានបេីករថយន្ត មកចតចោលនៅ ចន្លោះបង្គោលលេខ១២៨-១២៩ ហើយគេចខ្លួនបាត់តែម្តង ។

រថយន្ត១គ្រឿងបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា រីឯសព ក្រុមគ្រួសារជនរងគ្រោះ បានចាត់ចែងធ្វេីបុណ្យតាមប្រពៃណី៕ ឆ្លាម សមុទ្រ


ចែករំលែក៖