ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញសហការកម្លាំងខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទឃាតកម្ម

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្រោយពីយកកាំបិតចាក់សម្លាប់ជនរងគ្រោះ ជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់មួយរំពេចនៅលើផ្ទះជនរងគ្រោះ ហើយជនសង្ស័យបានរត់គេចខ្លួនអស់រយៈពេល១ឆ្នាំ ១២ថ្ងៃ ឥឡូវត្រូវនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញសហការ កម្លាំងខេត្តបាត់ដំបង ឃាត់ខ្លួន បានហើយ ដែលឃាត់ខ្លួននៅចំណុចនៅក្រុមទី៩ ភូមិដួង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។

ជនសង្ស័យមានឈ្នោះ ហេង បញ្ញា ហៅអេងបញ្ញា ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៥២Eo ផ្លូវលេខ១៣៤ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ អេង ម៉េងយាង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរបុខរបរសិស្ស ផ្ទះលេខ១១Eoផ្លូវលេខ១៤០ ភូមិ៦ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

គួរបញ្ជាក់ថាៈ កាលពីថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០១៧ វរលាម៉ោង៨និង៥០នាទីជនសង្ស័យខាងលើបានកាន់(កាំបិតបុ័ងតាង)មួយហើយឡើងទៅលើផ្ទះជនរងគ្រោះ នៅចំណុចផ្ទះលេខ១១អឺ៣ហ្សិត ផ្លូវលេខ១៤០ ភូមិ៦ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ខណៈជនសង្ស័យឡើងទៅដល់ឃើញជនរងគ្រោះនៅម្នាក់ឯង ហើយក៏មានការឈ្លោះប្រកែកគ្នា ពេលនោះជនសង្ស័យបានយកកាំបិតបុ័ងតាង ដែលកាន់នៅក្នុងដៃ បានចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិត ត្រូវកញ្ចឹងកផ្នែកខាងក្រោយក្បាល ស្មាទាំងសងខាង ថ្ងាស ចុងច្រមុះលើថ្ងាងខាងឆ្វេង គុម្គត្រចៀកលើថ្គាមខាងស្ដាំ ដើមដៃខាងស្ដាំ ស្មងខាងឆ្វេង ដាច់រយៈមេដៃខាងស្ដាំ និងលើក្បាលខាងស្ដាំ បណ្ដោលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុ ហើយជនល្មើសបានរត់គេចខ្លួនបាត់ស្រមោលតែមង្ត។

បើតាមសម្ដីរបស់ឪពុករបស់ជនរងគ្រោះមាន ឈ្មោះ អេង សុីថា បានឲ្យដឹងថា ខេត្តកំពង់ចាម ស្រាប់តែមានអ្នកជិតខាងកូនរបស់ខ្លួនបានតេទួរស័ព្ទមកប្រាប់ថា កូនរបស់គាត់ត្រូវបានជនសង្ស័យចាក់សម្លាប់នៅលើផ្ទះហើយ។

បច្ចុប្បន្ន កម្លាំងខេត្តបាត់ដំបងបានប្រគល់ជនសង្ស័យខាងលើឲ្យ ទៅកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖