ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់រងរបួសខណៈរថយន្ត និងម៉ូតូបុកគ្នានៅខណ្ឌជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត និងម៉ូតូបុកគ្នាបណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោងជាង៩ព្រឹក ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨​ ចំណុចខាងត្បូងផ្សារព្រែកលៀប ផ្លូវជាតិលេខ៦អា ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2AP 1435 ដឹកធុងទឹកកក។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះ សុង លី អាយុជាង៤០ឆ្នាំ ជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1R 7144។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកធុងទឹកកកខាងលើ បើកតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងមកជើង ហើយបានឆ្លងផ្លូវមកឆ្វេងដៃអែបនៅមុខច្រកផ្លូវចូលទៅព្រែកតាសេកបានប្រហែលជិត១០នាទីរថយន្តខាងលើ ក៏រយែបើកឆ្លងផ្លូវក្បាលរថយន្តទៅខាងកើត ស្រាប់តែមានម៉ូតូមួយគ្រឿងខាងលើបើកមកពីទិសខាងជើងទៅត្បូង ក៏បានបុកគ្នាលាន់ឮសូប្រាវឃើញស្ត្រីខាងលើដួលម៉ូតូបាត់ទៅហើយ រីឯរថយន្តបែកកាងនិងរបើកថ្នាំខាងមុខផ្នែកខាងឆ្វេងរថយន្ត។
បន្ទាប់ពីកើតហេតុស្ត្រីរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចរាចរវាស់វែងយកទៅប៉ុស្តិ៍ព្រែកលៀប រងចាំដោះស្រាយគ្នាជាក្រោយ៕ ជ្រោយពេជ្រ

ចែករំលែក៖