ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីជនជាតិវៀតណាម២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានធ្វើការឃាត់ខ្លួនស្រ្តីជនជាតិវៀតណាម២នាក់ រួមនឹងថ្នាំញៀនចំនួន២៥កញ្ចប់តូចធំ កាលពីល្ងាចថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ក្រុម៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ។

ករណីបង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់នូវ​សារធាតុ​ញៀន ជា​លទ្ធផល​​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រីជនជាតិ​វៀតណាម២នាក់ ដោយជនសង្ស័យ ទី១/ឈ្មោះ ផាំ​ម ធី​គីម ភេទ​ស្រី អាយុ៣៣ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ក្រុម៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក មុខរបរ​មិន​ពិត(ជួញដូរ) និង​ទី២/ឈ្មោះ ផាំ​ម ធី​យៀវ ភេទ​ស្រី អាយុ២៩ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅផ្ទះ​គ្មាន​លេខ ក្រុម៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក មុខរប​បោក​ខោអាវ (ប្រើប្រាស់) ។វត្ថុតាងចាប់យកពីជនសង្ស័យមាន៖ ក្រាម​ពណ៌​ស​ថ្លា ចំនួន២៥កញ្ចប់ ក្នុងនោះ​មាន​កញ្ចប់​ធំ​ចំនួន១, ថង់​សំរាប់​ច្រក​គ្រឿងញៀន​មួយចំនួន, ឧបករណ៍ប្រើប្រាស់​មួយចំនួន ។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​សមត្ថកិច្ចបញ្ជូន​ខ្លួន​មក​សាកសួរ​បន្តនៅ​អធិការដ្ឋាននគរបាល​ខណ្ឌ​ឬ​ស្សិ​កែវ ដើម្បី​បន្ត​ការស្រាវជ្រាវ និង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី ៕ អរុណរះ


ចែករំលែក៖