ព័ត៌មានទាន់ហេតុការណ៍៖

ជីកដីចាក់គ្រឹះធ្វើផ្ទះប៉ះគ្រាប់បែកបង្កការភ្ញាក់ផ្អើលទាំងព្រលឹម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ គ្រាប់បែកចំនួន ២គ្រាប់ត្រូវបានភូមិរកឃើញនៅក្នុងដី នៅគ្រាដែលជីកដីចាក់គ្រឹះធ្វើផ្ទះបង្កការភ្ញាក់ផ្អើលទាំងព្រលឹម។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ លឹម លឿន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចបានឲ្យដឹងថា គ្រាប់បែកចំនួន ២គ្រាប់ដែលអ្នកភូមិប្រទះឃើញខាងលើជាប្រភេទគ្រាប់បែកផ្លែក្រសាំង ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថានៅមានផ្សេងទៀត ឬយ៉ាងណានៅឡើយនោះទេ នៅគ្រាដែលប្រជាពលរដ្ឋមិនហ៊ានទៅក្បែរ តែបានរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចរួចរាល់អស់ហើយដែរ។

ប្រភពព័ត៌មានដដែលបន្តទៀតថា គ្រាប់បែកទាំងចំនួន ២គ្រាប់ដែលអ្នកភូមិប្រទះឃើញនេះ នៅគ្រាដែលប្រជាពលរដ្ឋជីករណ្ដៅដី ក្នុងគោលបំណងចាក់គ្រឹះធ្វើផ្ទះក៏ប្រទះឃើញ រត់បាតជើងសព្រាតតែម្តង ប៉ុន្តែទោះជាយ៉ាងណាក្តី ករណីនេះមិនបង្កការគ្រោះថ្នាក់មនុស្សនោះទេ ហើយសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធកំពុងបន្តនីតិវិធី ៕ ប៉ឹម ពិន


ចែករំលែក៖