ភ្នំពេញ៖ លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាអ្នកនាំពាក្យផងនោះ នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨សរសេរតាមហ្វេសប៊ុកផេកថា “អ្នកនឹងក្លាយជាទណ្ឌិតក្នុងរឿងព្រហ្មទណ្ឌ ចំពោះសកម្មភាពគគ្លើនប្រឆាំងច្បាប់ និងសកម្មភាពមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការបែបនេះ!។
លោក បន្តថា សកម្មភាពអ្នកដែលបានអនុវត្ត និងកំពុងបន្តអនុវត្ត ក្នុងកាលៈទេសៈដែលបក្សបានរំលាយ ឬក្នុងពេលដែលអ្នកត្រូវបានហាមប្រាមមិនអោយធ្វើនយោបាយរួចហើយដោយតុលាការ គឺជាភស្តុតាងដាក់បន្ទុកនៃអំពើលើ្មសរបស់អ្នកក្នុងច្បាប់ព្រហ្មទណ្ឌ!។
ខ្លឹមសារនេះ គឺចង់សំដៅលើអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ៕ ចេស្តា