ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ ៖ ប្រទេសមជ្ឈឹមបូព៌ាកោត សរសើរពីគោលនយោបាយសុខ ដុមបនីយកម្ម និងកំណើនសេដ្ឋកិច្ច របស់សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ៖ លោក H.E Eng Yousef Ibrahim Al Abdulrahman Al Bassam អគ្គនាយកមូលនិធិអារ៉ាប៊ីសាអូឌីត (SFD) សម្រាប់ការអភិវឌ្ឍន៍ ដែលជាស្ថាប័នហិរញ្ញប្បទានរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលបានផ្តល់ហិរញ្ញប្បទានសម្បទាន ដល់រដ្ឋាភិបាលនៃប្រទេសចំនួន ៨២ លើសកលលោក កាលពីថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ បានថ្លែងថា៖ ខ្ញុំពិតជាភ្ញាក់ផ្អើល និង សូមកោតសរសើរដោយស្មោះ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានអនុវត្តគោលនយោបាយដ៏ល្អឥនខ្ចោះកម្រនឹងបណ្តាប្រទេសនានាលើពិភពលោកធ្វើបានដូចសម្តេច ខណៈដែលបានដឹកនាំលម្ពុជា ដែលជាប្រទេសធ្លាប់តែវាលនៃ មហាសង្គ្រាមស៊ីវិលក្នុងតំបន់ បែរទៅជាប្រទេសសុខសន្តិភាព និង សុខដមបនីយកម្មជាតិសាសន៍និងសាសនា ហើយក៏ក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ល្អបំផុត ។

មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលលោកអគ្គនាយកមូលនិធិនៃប្រទេសម្ឈឹមបូព៌ា បានដឹកនាំគណៈប្រតិភូអញ្ជើញ ចូលជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំខ្មែរឥស្លាម លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រធានមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និង លោក សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភីអមនាយករដ្ឋមន្រ្តី និង មានវត្តមានពីមន្រ្តីរាជរដ្ឋាភិបាល នៃស្ថាប័នក្រសួងនានាជាច្រើន។

លោកH.E Eng Yousef Ibrahim Al Abdulrahman Al Bassam បានបញ្ជាក់ថា៖ ស្ថិតក្នុងស្ថានភាពជាក់ស្តែងសេដ្ឋកិច្ច កម្ពុជាកំពុងមានសំទុះហក់ឡើង យ៉ាងខ្លាំង វាពិតជាមិនចាកផុតពីតម្រូវការ ហិរញ្ញប្បទាន សម្បទានពីប្រទេសជាដៃគូដែលអភិវឌ្ឍន៍ ខណៈអារ៉ាប៊ីសាអូឌីត ដែលមានមូលនិធិមានដើមទុនរាប់ពាន់លាន ពិតជារីករាយ និងបើកទ្វារស្វាគមន៍ជាមួយរាជ រដ្ឋាភិបាលមកម្ពុជាគ្រប់ពេលវេលា ដែលត្រូវការកម្ចីសម្បទាន ដែលមានលក្ខណ្ឌលើកលែងច្រើន ដើម្បីពង្រឹងកិច្ចសហប្រតបត្តិការ ជាពិសេសលើការអភិវឌ្ឍន៍សេដ្ឋកិច្ច ។

លោក អូស្មាន ហាស្សាន់ បានលើកឡើងថា៖ កម្ពុជា ស្វាគមន៍រាល់ការវិនិយោគបរទេស ហើយកម្ពុជាក៏ជាប្រទេសដែលពិតជាមានកំណើនសេដ្ឋកិច្ចមិនខុសពីការលេចលឺដល់បណ្តាប្រទេសក្នុងពិភពលោកទេ ជាក់ស្តែង ទោះបីសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាជាច្រើន ដែលរួមមានទាំងហានិភ័យ និងបញ្ហាប្រឈម ទាំងក្នុងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជានៅតែអាចបន្តកំណើនខ្ពស់ និងរឹងមាំ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខនេះ។ ជាមួយនឹងសមិទ្ធផលនេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅតំបន់អាស៊ី ហើយបានប្រសិទ្ធនាមប្រទេស កម្ពុជា ជា “ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី ” ទៀតផង។

ស្របពេលជាមួយគ្នាផងដែរ លោក អូស្មាន ហាស្សាន់ ក៏បានស្នើអោយមូលនិធិអារ៉ាប៊ីសាអូឌីត សម្រាប់ការ អភិវឌ្ឍន៍ ជួយគិតគូរលើផ្នែកណាមួយដែលជាជំនួយឥតសំណងជូនកម្ពុជា រួមមានវិស័យអប់រំ និង សុខាភិបាល ដែលជាវិស័យ ចាំបាច់ក្នុងចំណោមវិស័យនានា ទោះបីតាមរយៈមូលនិធិផ្ទាល់ រឺតាមរយៈស្ថាប័នអង្គការសប្បុរសជននានា ដែលជាដៃគូនឹង SFD ។ ទោះបី SFD មិនមែនធ្វើការលើវិស័យមនុស្សធម៌ដែលផ្តល់ជំនួយឥតសំណងក្តី អគ្គនាយក SFD សន្យានឹងបន្តកិច្ចសហប្រតិបត្តិការណ៍ទាំងហិរញ្ញប្បទានសម្បទាន និង គៀងគរជំនួយឥតសំណងពីបណ្តាមូលនិធិសប្បុរសធម៌ជាដៃគូ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយឥតសំណងជាចករើនលើសលប់ទៅកាន់បណ្តាប្រទេសក្រីក្រី ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បី មកសហកាតផ្តល់ជំនួយដល់ភាគីកម្ពុជា ៕ សំរិត


ចែករំលែក៖