ខេត្តបាត់ដំបង៖ ជនសង្ស័យជាប្តី ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួន វាយប្រពន្ធខ្លួនឯងស្លាប់ ករណីហិង្សាដោយចេតនានៅថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២រសៀលនៅចំណុចអូរតាម៉ុន ភូមិ គំនរបេង ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ជនសង្ស័យជាប្តីឈ្មោះ ហ៊ឺ ញ៉ាញ់ អាយុ៥៨ឆ្នាំ មានទីលំនៅស្នាក់បណ្តោះអាសន្នចំណុចកើតហេតុខាងលើ មុខរបរកម្មករ បានយកកាំបិតខ្វាវ មានដងឬស្សី វាយទៅលើ ប្រពន្ធឈ្មោះជ្រុន ហ៊ន អាយុ៤២ឆ្នាំ បន្ទាប់ពីវាយហើយជនសង្ស័យបានចាប់អូសទាញឡើងទៅលើផ្ទះ បណ្តាលឲ្យធ្លាក់ពីលើផ្ទះ និង បានបន្តមកកាប់ខ្សែអង្រឹងជនរងគ្រោះ ។
ក្រោយពេលកើតហេតុរួចជនរងគ្រោះជាប្រពន្ធពុំបានឲ្យគេជូនទៅមន្ទីរពេទ្យព្យាបាលទេ គឺសំរាកនៅនឹងផ្ទះលុះដល់ម៉ោងប្រហែល០១រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ជនរងគ្រោះជាប្រពន្ធក៏ដាច់ខ្យល់ស្លាប់តែម្តង ។
បច្ចុប្បន្នសាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យអាជ្ញាធរភូមិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ សំ វិច្ឆិកា