ខេត្តប៉ៃលិន៖ កម្លាំងជំនាញភ្នាក់ងារសន្ថិសុខសហគមន៍នេសាទ និងកម្លាំងនគរបាលប៉ុស្ថិ៍ឃុំសាលាក្រៅ បានចុះប្រមូលឧបករណ៍ នេសាទខុសច្បាប់នៅតាមស្ទឹង និងអូរ ក្នុងភូមិកុយ ឃុំសាលាក្រៅ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដើម្បីយកមកដុតបំផ្លាញចោល ក្នុងពិធីដុតបំផ្លាញឧបករណ៍នេសាទចោលនេះធ្វើឡើងកាលពីនៅ ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចវត្តភ្នំកុយ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
តាមលោក ញិល សុខគង អភិបាលរងស្រុកសាលាក្រៅបានឲ្យដឹងថា ក្នុងពិធីដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់នេះ លោកបានជំរុញឲ្យក្រុមការងារសហគមន៍ពលរដ្ឋនេសាទឲ្យសហការជាមួយកម្លាំងភ្នាក់ងារសន្ថិសុខរបស់មន្ទីរកសិកម្មរុក្ខារប្រមាញ់ និងនេសាទស្រុក និងខេត្ត និងកម្លាំងនគរបាលប៉ុស្ថិ៍ឃុំសាលាក្រៅឲ្យរួមប្រមូលឧបករណ៍នេសាទដូចជា មងចំនួន១៤៥០ម៉ែត្រ,របាំងស្បែមុងចំនួន៣០ម៉ែត្រ និងលូស្បៃមុងចំនួន១។
លោក បានបន្តថា ការសហការចុះប្រមូលឧបករណ៍នេសាទខុសច្បាប់នេះលោកបានឆ្លងមតិពីលោក អភិបាលស្រុក និងលោក អភិបាលខេត្តប៉ៃលិន រួចក៏បានសហការជាមួយមន្ត្រីជំនាញភ្នាក់ងារសន្ថិសុខមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងលោកមេឃុំសាលាក្រៅ លោកមេភូមិភំ្នកុយ លោកប្រធានសហគមន៍ និងប្រជាពលរដ្ធចំនួន២០នាក់បានចូលរួម។
ការកសាងភ្នាក់ងារបន្ថែមកិច្ចប្រតិបត្តិការ និងទិសដៅបន្តរបានចាត់កម្លាំងជំនាញ និងកម្លាំងភ្នាក់ងារសន្តិសុខស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលចុះប្រមូលព័ត៌មានក្តាប់សតិអារម្មណ៍ប្រជាពលរដ្ឋមហាជន និងសកម្មភាពរបស់សហគមន៍ និងសាសនាអង្គការសង្គមស៊ីវិលនានាក្នុងមូលដ្ឋានជាប្រចាំ ៕ ស សារ៉េត