ខេត្តកណ្តាល៖ នាព្រឹកថ្ងៃព្រហស្បតិ ០១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៨ លោក សន វី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកគយ និងសហការី បានចុះជួបសំណេះសំណាល និងនាំយកអំណោយជាសំភារះចែកជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន២០គ្រួសារ ដែលកំពុងរស់នៅក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ក្នុងនោះរួមមាន៖
១.អង្ករចំនួន២០បាវ
២.ទឹកស៊ីអ៊ីវចំនួន២០យួរ
៣.ទឹកត្រីចំនួន២០យួរ
៤.មីចំនួន២០កេសតូច
៥.ឧបត្ថម្ភជូនគ្រួសារទីទាល់ក្រចំនួន២០គ្រួសារ ក្នុង១គ្រួសារថវិកាចំនួន៥ម៉ឺនរៀល
៦.ថវិកាជូនប្រជាការពារភូមិចំនួន២០នាក់ ក្នុង១ម្នាក់ថវិកាចំនួន២ម៉ឺនរៀល
៧.ឧបត្ថម្ភសំលៀកបំពាក់ប្រជាការពារចំនួន២០កំប្លេរ។
លោក សន វី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកគយ និងសហការី ក៏បានផ្តាំផ្ញើសាកសុខទុក្ខដល់ប្រជាជនតាមមូលដ្ឋាន និងជម្រុញអោយពួកគាត់ខិតខំបង្កបង្កើនផលស្រូវដំណាំ ស្របពេលដែលប្រទេសជាតិយើងមានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ៕ សុខ ខេមរា