ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួន២នាក់ក្រោយពេលសមត្ថកិច្ចរកឃើញថ្នាំញៀន២កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស២នាក់ ត្រូវប៉ូលិសចាប់ឃាត់ខ្លួន ខណៈជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ សមត្ថកិច្ចរកឃើញថ្នាំញៀនជាប់ខ្លួនកាលពីវេលាម៉ោង៩យប់ ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលេខ២១៧ ចំណុចមុខវត្តនន្ទមុនី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ វ៉ាន់ ចាន់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅក្រាំងឃ្នង់ ខណ្ឌសែនសុខ និងឈ្មោះ សុខ វឌ្ឍនៈ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅម្តុំចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ពួកគេធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-0971 ហើយសមត្ថកិច្ចរកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យថ្នាំញៀន២កញ្ចប់តូច។

ជនសង្ស័យ​និងវត្ថុតាងត្រូវសមត្ថកិច្ចនាំខ្លួនទៅសួរនាំបន្ត និងឃុំខ្លួនជាបណ្តោះអាសន្ននៅស្នាក់ការប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យទី២៕ តាឡឹម


ចែករំលែក៖