ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាពដឹកជញ្ជូនឈើខ្នាត១ម៉ែត្រ២តឹកស្រស់ៗពីខេត្តពោធិ៍សាត់មករាជធានីភ្នំពេញនៅតែបន្តយ៉ាងគគ្រឹកគគ្រេង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់បានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើខ្នាតប្រវែង ១ម៉ែត្រ ២តឹក ទំហំមានតូចធំស្រសស្រសចេញពីខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់រាជធានីភ្នំពេញនៅ តែបន្តយ៉ាងគគ្រឹកគគ្រេងដដែល ក្រោមការរាបចំ និងចាត់ចែងរបស់ឈ្មួញឈើដ៍ល្បីល្បាញម្នាក់ឈ្មោះ ធារ៉ា និងក្រោមក្រសែភ្នែកលោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដោយធ្វើអាជីវកម្មនេះជ្រកក្រោមការស្នើសុំរបស់កងពលតូចស្មើរជើងលេខ៧០។

ប្រភពព័ត៌មានខាងលើបន្តថា ទីតាំងព្រៃឈើដែលគេកាប់ប្រមូលដឹកជញ្ជូនតាមរយៈគោយន្តកន្រ្តៃយ៉ាងរង្គាលនោះ ចេញពីតំបន់ការពារដោយមន្រ្តីបរិស្ថានរួចយកមកទំលាក់ស្តុបទុករងចាំដឹកបន្ត ត្រង់ចំណុចដូចជា,ទួលគ្រួស.តាំងយ៉.ស្រែពាំង.តាគ្រី។ល។ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រួចទើបគេយករថយន្តប្រភេទធំៗភ្លៅ៥.៦ដឹកបន្តចេញមករាជធានីភ្នំពេញ ក្រោមការចាត់ចែងរបស់ឈ្មួញឈើដ៍ល្បីល្បាញម្នាក់ឈ្មោះ ធារ៉ា ខណៈដែលគេមានលិខិតកូពីស្នើរសុំដឹកអុសសម្រាប់ចំអិនចំណីអាហាជូនកងពលតូចថ្មើជើងលេខ៧០ចំនួន ២រថយន្ត ដោយឆ្លងកាត់ការអនុញាតិពីលោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងលោក អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ផងដែរ ប៉ុន្តែការពិតគេដឹកជញ្ជូនរាបខែឆ្នាំមកហើយនោះ។

ប្រភពព័ត៌មានដដែលបន្តទៀតថា សកម្មភាពដឹកជញ្ជូនឈើខ្នាតប្រវែង ១ម៉ែត្រ ២តឹកស្រសស្រសចេញពីខេត្តពោធិ៍សាត់ ឆ្ពោះទៅរាជធានីភ្នំពេញយ៉ាងគគ្រឹកគគ្រេងនេះ ពុំមែនទើបតែនឹងកើតមានឡើងនោះទេគឺយូឆ្នាំមកហើយ បើកយោងតាមការបង្ហើបឲ្យដឹងខ្លះៗពីអ្នកបើកបររថយន្តដឹកជញ្ជូនឈើខ្នាត់នេះ ពួកគាត់និយាយថាគាត់ពិតជាបានបើករថយន្តដឹកឈើចេញពីខេត្តពោធិ៍សាត់ពិតមែន លុះចូលដល់ក្នុងបន្ទាយគេបើកបន្តគាត់មិនដឹងគេដឹកយកទៅដាក់នៅទីណានោះឡើយ ប្រភពបញ្ជាក់ទៀតថាបទល្មើសដឹកជញ្ជូនឈើខ្នាតនេះ មិនត្រឹមតែកាប់ដឹកជញ្ជូនយ៉ាងរង្គាលប៉ុណ្ណោះទេ គឺពួកគេក្នុងគោលបំណងឈូកឆាយយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធទៀតផង ដូច្នេះករណីនេះក្រុមបង្រ្កាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ គួរតែមានវិធានការជាបន្ទាន់ពុំដូច្នេះទេពិតជារលាយហើយទាន៕ ប៉ឹម ពិន

 


ចែករំលែក៖