ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំប្រតិភូបំពេញទស្សនកិច្ចសិក្សាទៅកាន់ឧទ្យានជាតិដយអុីនថានុនប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំ​រកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៩ នៅខេត្តឈៀង ម៉ៃ ប្រទេសថៃ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូធ្វើទស្សនកិច្ចសិក្សាទៅកាន់ឧទ្យានជាតិ ដយអុីនថានុន ដែលស្ថិតនៅក្នុងខេត្ត​ឈៀង​ម៉ៃ ប្រទេសថៃដើម្បីផ្លាស់ប្ដូរបទពិសោធន៍ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិនៃព្រះរា​ជាណាចក្រថៃ និងតំបន់ការពារធម្មជាតិនៃព្រះរាជាណាច្រកម្ពុជា ដែលក្នុងនោះ គណៈប្រតិភូបានទស្សនា​រួមមាន១-តំបន់ការពារទីជម្រាលដែល ខ្ពស់ជាងគេក្នុងប្រទេសថៃ២-ទស្សនា​សហ​គមន៍តំបន់ការ​ពារ​ធម្ម​ជាតិនិង​ពិភាក្សា​អំពីការសម្រប​សម្រួលនិងគ្រប់​គ្រង​ភ្ញៀវទេសចរ ដោយសហគមន៍ ៣-​ទស្សនាគម្រោង​ការ​ពារនិងអភិរក្សប្រភេទអ័រគីដេព្រៃដែល​កំពុងរងការគំរាមកំហែង និងជិតផុតពូជ៤-ទស្សនាតំបន់ទឹកធ្លាក់ ដែលធំជាងគេក្នុងឧទ្យានជាតិ និង៥- ពិភាក្សាផ្លាស់ប្ដូរ បទពិសោធក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិជាមួយមន្ត្រីនៃ នាយកដ្ឋានការពា​រឧទ្យានជាតិសត្វព្រៃ និងរុក្ខជាតិ(DNP)នាយកឧទ្យានជាតិ​ព្រម​ទ​ាំងចូលរួមដាំដើមឈើទុកជាអនុស្សាវរីយ៍​ ផងដែរ ៕ ហេង សូរិយា


ចែករំលែក៖