ខេត្តសៀមរាប៖ ឆេះផ្ទះល្វែងនៅខាងកើតក្នុងបរិវេណបូរីសៀងណាំទល់មុខផ្សារបុរីសៀងណាំ កាលពីវេលាម៉ោង១០និង១៥នាទី ថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប។
ក្រោយពីបានទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចជំនាញបានចុះជួយអន្តរាគមន៍ពន្លត់ភ្លាមៗ អស់ទឹកចំនួន៥រថយន្តទើបអាចពន្លត់អគ្គិភ័យបាន ។
ហេតុការណ៍ បានដឹកនាំកម្លាំងពន្លត់ដោយលោកវរសេនីយ៍ឯក ភឹង សម្បត្តិ ស្នងការរងទទួលការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនិងលោកវរសេនីយ៍ទោ អ៊ុន ភិរម្យ នាយរងការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ។
ក្នុងការចេញសង្គ្រោះអគ្គិភ័យនេះកម្លាំងជំនាញបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងក្នុងនោះរថយន្តអគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តចំនួន៤គ្រឿង រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថខេតចំនួន១គ្រឿងដេាយប្រេីប្រាស់ទឹកអស់៥រថយន្តអគ្គិភ័យបានរលត់ទៅវិញនៅវេលាម៉ោង១១និង២០នាទីថ្ងៃខែឆ្នាំដដែល។
ករណីអគ្គិភ័យនេះជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ គីម ហៀក ភេទស្រី អាយុ៥០ឆ្នាំ មុខរបរលក់ដូ ស្រុកកំណើតនៅភូមិស្ទឹងសែន ឃុំស្ទឹងសែន ស្រុកស្ទឹងសែន ខេត្តកំពង់ធំ បណ្តាលឲ្យខូចខាតសំភារះ ដូចជា-ខោទឹកនោម៥០បេ -ក្រដាស់ ៥០បេ-ពូក១-កង្ហារ១ និងផ្ទះល្វែងធ្វេីអំពីថ្មប្រក់សង្ក័សីកំពស់៣ជាន់(ឆេះជាន់ទី២)ទំហំ៤,៥០ម៉ែត្រគុណ១០ម៉ែត្រ មូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លេីង ។ អគ្គិភ័យខាងលេីនេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ៕ ប៊ុនរិទ្ធី