ព័ត៌មានទាន់ហេតុការណ៍៖

ជីដូនព្រះជន្មាយុ៦៨ឆ្នាំម្នាក់បានលង់ទឹកស្លាប់សង្ស័យមានជំងឺសរសៃប្រសាទ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ជីដូនព្រះជន្មាយុ ៦៨ឆ្នាំម្នាក់បានលង់ទឹកស្រះផ្នែកខាងក្រោយផ្ទះស្លាប់ បន្ទាប់ពីតា(ប្តី)របស់គាត់ដើររកយ៉ាងយូ ត្រូវបានគេសង្ស័យបណ្ដាលមកពីមានជំងឺសរសៃសាទ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ និង០០នាទី រសៀលថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចស្រះទឹកផ្នែកខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបឹងឈូក ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មាពីនគរបាលប៉ុស្តិ៍រដ្ឋបាលខ្នារទទឹងបានឲ្យដឹងថា ជីដូនរងគ្រោះឈ្មោះ ពាញ យ៉ាត អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបឹងឈូក ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានខាងលើបន្តថា សាកសពជីដូនរងគ្រោះត្រូវបានប្តីរបស់គាត់ប្រទះឃើញ បន្ទាប់ពីគាត់ និងកូនៗភ្លេចត្រជៀកមួយស្របក់ ហើយបានបាត់ជនរងគ្រោះមិនដឹងទៅណា មានការសង្ស័យរអិលជើងធ្លាក់ចូលលង់ទឹកស្រះក៍ចុះរាវ ខណៈនោះក៍ប្រទះឃើញសាកសពតែម្តង។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា តាមការបញ្ជាក់ពីក្រុមគ្រួសារសាច់ញាតិនៃសព ជីដូនរងគ្រោះគាត់មានជំងឺសរសៃប្រសាទរាំុរ៉ៃយូឆ្នាំមកហើយ ប៉ុន្តែគាត់ឧក្សាណាស់នៅមិនស្ងាមនោះទេ បើទោសជាកូនចៅមិនឲ្យគាត់ធ្វើអ្វីក៍ដោយ ហើយការលង់ទឹកស្រះនេះអាចបណ្ដាលមកពី គាត់ដើរមើលដំណាំរួចរអិលជើងធ្លាក់ចូលទឹកស្រះក៍ថាបាន នៅគ្រាដែលកូនចៅសាច់ញាតិភ្លាចត្រជៀកមួយស្របក់សោះនោះ អាជ្ញាធរមូលដ្ឋានមានសមត្តកិច្ចបានចុះពិនិត្យត្រឹមត្រូវ បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕  បឹុម ពិន


ចែករំលែក៖